ជីវិត និងសង្គម

សម្ដេចហ៊ុន ម៉ាណែត ជំរុញប្រជាពលរដ្ឋគាំទ្រផលិតផលខ្មែរ បង្កើតមោទនភាពជាតិ និងជំរុញការអភិវឌ្ឍន៍

រាជធានីភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញប្រជាពលរដ្ឋខ្មែរគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ ដើម្បីបង្កើតមោទនភាពជាតិ និងជំរុញការអភិវឌ្ឍន៍។ ក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ។” សម្ដេចបានពន្យល់បន្ថែមថា…

គ្រោះថ្នាក់រន្ធត់! នារី៣នាក់ជិះម៉ូតូវ៉ាជែងបុកបែនដឹកដី ស្លាប់១របួស២

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយនារី៣នាក់ជិះម៉ូតូប៊ីតមួយគ្រឿងវ៉ាជែងហើយជ្រុលទៅបុករថយន្តបែនដឹកដី។ ជនរងគ្រោះដែលស្លាប់ឈ្មោះភី វណ្ណរី អាយុ១៧ឆ្នាំ ត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង។ ចំណែកអ្នករងរបួសពីរនាក់ទៀតគឺ ចាន់ថា ស្រីលីន អាយុ១៩ឆ្នាំ និងរិទ្ធចាន់បរមី អាយុ១៥ឆ្នាំ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព។…

ព្រមានកម្តៅខ្លាំង! កម្ពុជាជួបរលកកម្តៅខ្ពស់ដល់ ៣៧°C ក្រសួងធនធានទឹកណែនាំពិសារទឹកឱ្យបានច្រើន

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងណែនាំប្រជាពលរដ្ឋឱ្យពិសារទឹកឱ្យបានច្រើន និងប្រុងប្រយ័ត្នខ្លួនពីរលកកម្តៅខ្ពស់ដែលកំពុងប៉ះពាល់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី០៧ មេសា ឆ្នាំ២០២៦ បានលើកឡើងថា របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា កំពុងមានឥទ្ធិពលលើប្រទេសកម្ពុជា។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា…

របត់នយោបាយថ្មី៖ ប្រធានគណបក្សកូមីងតាំងតៃវ៉ាន់ ធ្វើទស្សនកិច្ចប្រវត្តិសាស្ត្រនៅចិនដីគោក

ភ្នំពេញ៖ លោកស្រី Cheng Li-wun ប្រធានគណបក្សកូមីងតាំងតៃវ៉ាន់ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេល៦ថ្ងៃនៅចិនដីគោកចាប់ពីថ្ងៃទី៧មេសា ដែលត្រូវបានចាត់ទុកថាជាការធ្វើដំណើរប្រវត្តិសាស្ត្រមួយ ដោយជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំថ្មីៗនេះ ដែលប្រមុខគណបក្សប្រឆាំងធំជាងគេនៃតៃវ៉ាន់មកកាន់ចិន។ ទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើសម្ពាធលើសមាជិកសភានៃគណបក្សកូមីងតាំង ដើម្បីអនុម័តផែនការលក់អាវុធមានតម្លៃជិត៤០ពាន់លានដុល្លារទៅកាន់តៃវ៉ាន់។ អ្នកជំនាញវិភាគថា ប្រធានាធិបតីចិនលោកស៊ីជីនពីង មានបំណងប្រើទស្សនកិច្ចនេះដើម្បីពង្រឹងទំនាក់ទំនង និងរារាំងការលក់អាវុធថ្មីៗរបស់អាមេរិក។ លោកស្រី Cheng មានបំណងជួបជាមួយលោកស៊ីជីនពីង មុននឹងធ្វើដំណើរទៅសហរដ្ឋអាមេរិក។ គណបក្សកូមីងតាំង…

កម្ពុជាបន្តបណ្ដេញជនបរទេស 1,084 នាក់ក្នុងរយៈពេល 5 ថ្ងៃ ពាក់ព័ន្ធករណីឆបោកអនឡាញ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៥ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានបន្តបណ្ដេញជនបរទេសចំនួន ១,០៨៤ នាក់ ដែលរស់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ។ ការបណ្ដេញនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញមានស្រី…

បាត់ដំបង៖ មន្ត្រីព្រំដែនចាប់ខ្លួនមេខ្យល់ ៣នាក់ និងកម្មករ ៣នាក់ ក្នុងពេលត្រៀមឆ្លងដែនខុសច្បាប់ទៅថៃ

ខេត្តបាត់ដំបង៖ មន្ត្រីការពារព្រំដែនបានចាប់ខ្លួនមេខ្យល់ចំនួន ៣នាក់ និងកម្មករដែលត្រៀមឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ៣នាក់ទៀត កាលពីរសៀលថ្ងៃទី០៦ មេសា នៅតំបន់ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន។ ប្រភពព័ត៌មានបានរាយការណ៍ថា ក្រុមជនសង្ស័យទាំង ៦នាក់នេះត្រូវបានឃាត់ខ្លួនមុនពេលពួកគេអាចឆ្លងដែនចេញទៅប្រទេសថៃដោយខុសច្បាប់។ ក្នុងចំណោមជនទាំងនេះ មានមេខ្យល់ ៣នាក់ និងកម្មករដែលត្រៀមធ្វើចំណាកស្រុកខុសច្បាប់ ៣នាក់ទៀត។ មេខ្យល់ទាំង ៣នាក់មានឈ្មោះ៖…

ឥណ្ឌូណេស៊ីអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្ររហូតដល់ ១៣% ដោយសារវិបត្តិប្រេង

ទីក្រុងហ្សាការតា – រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះក្នុងស្រុករហូតដល់ ១៣% បន្ទាប់ពីការកើនឡើងថ្លៃប្រេងឥន្ធនៈយន្តហោះ ២៨% ដោយសារវិបត្តិប្រេងសកល។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានប្រាប់អ្នកកាសែតនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ការដំឡើងថ្លៃបន្ថែមលើប្រេងឥន្ធនៈយន្តហោះនឹងកើនឡើងពី ១០ ទៅ ៣៨% ខណៈដែលតម្លៃសំបុត្រយន្តហោះក្នុងស្រុកនឹងកើនឡើងរវាង ៩…

ត្រាំអះអាងមិនខ្វល់ពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម ដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់

សូមបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានអះអាងថា លោកមិនខ្វល់ពីការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមទេ ប្រសិនបើលោកត្រូវកម្ទេចហេដ្ឋារចនាសម្ព័ន្ធអ៉ីរ៉ង់ ដើម្បីទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្នុងពិធីបុណ្យកាតូលិក PAQUES នៅសេតវិមាន លោកត្រាំបានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតម្នាក់ ដែលសួរពីហានិភ័យនៃការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើលោកអនុវត្តការគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៉ីរ៉ង់។ លោកត្រាំបានឆ្លើយយ៉ាងច្បាស់ថា៖ “រឿងនោះខ្ញុំគ្មានការបារម្ភទេ។” លោកបានវាយតម្លៃថា ការអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរគឺជាឧក្រិដ្ឋកម្មសង្គ្រាមដោយខ្លួនឯង។ លោកបានលើកឡើងពីការបង្ក្រាបបាតុកម្មដោយអាជ្ញាធរអ៉ីរ៉ង់ ដោយអះអាងថា អាជ្ញាធរអ៉ីរ៉ង់បានសម្លាប់បាតុករ…

សម្តេចហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញទៅបារាំង ចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit)។ ការទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោក អេម៉ានុយអែល…

រថយន្ត Range Rover បុកពីក្រោយ Lexus រុញផ្ទប់បង្គោលភ្លើង ម្ចាស់ដោះស្លាកលេខគេចបាត់

ភ្នំពេញ៖ ឧប្បត្តិហេតុចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២១ បុរីពិភពថ្មីកួរស្រូវ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Lexus RX400h…