អាជ្ញាធរចាប់ឃាត់យុវជន២នាក់ពីបទឆក់ត្រីនៅកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់លែង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ចុះចាប់ឃាត់ជនសង្ស័យចំនួន២នាក់ដែលកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងបឹងក្នុងភូមិត្របែក។ ការចាប់ឃាត់ជនសង្ស័យទាំង២នាក់បានដករហូតឧបករណ៍វត្ថុតាងមាន អាំងវ៉ាន់ទ័រឆក់ត្រី១គ្រឿង ដងឆក់ត្រី១គូ អាគុយ៤០អំពែ១គ្រឿង ខ្សែភ្លើងប្រវែង៣ម៉ែត្រ…
