បុរសក្លែងភេទស្រី ផ្សព្វផ្សាយព័ត៌មានមិនពិតពីការផាកពិន័យស្រវឹង ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ដែលក្លែងភេទស្រី និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតពីការផាកពិន័យស្រវឹង។ ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ អាយុ ៣០ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ THE DRINK ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសារបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ…
