ព័ត៌មានជាតិ

ព្រះរាជាណាចក្រកម្ពុជានឹងមានអាកាសធាតុស្ងួតរហូតដល់ថ្ងៃទី៩ ធ្នូ គ្មានភ្លៀងធ្លាក់ទេ!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបង្ហាញថា នៅថ្ងៃនេះ តាមបណ្តាខេត្តទាំងអស់ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងបន្តរហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញឱកាសការងារ ៨ម៉ឺនកន្លែង នៅពិព័រណ៍ពាណិជ្ជកម្មលើកទី១៨

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ ដោយនាំយកព័ត៌មានឱកាសការងារជាង ៨ម៉ឺនកន្លែង ព័ត៌មានអត្ថប្រយោជន៍ ប.ស.ស. និងការរៀនជំនាញបច្ចេកទេស។ ពិព័រណ៍នេះរៀបចំដោយក្រសួងពាណិជ្ជកម្ម នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ ភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ធ្នូ…

បុរសអាយុ ៤៤ឆ្នាំបើករ៉ឺម៉កលឿនបុកបង្គោលភ្លើង រងរបួសធ្ងន់នៅផ្លូវក្រវាត់ក្រុងទី៣

ភ្នំពេញ៖ បុរសម្នាក់បើកបររ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០៨នាទីឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាតប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុក សាម៉ាន ភេទប្រុស អាយុ៤៤ឆ្នាំ រងរបួសបែកខ្មងជើងខាងឆ្វេង និងបែកក្បាលមានអាសយដ្ឋាននៅភូមិថ្មី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»។ សារនេះត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានគោរពចំពោះអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងការបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ។…

ស្វាយជ្រំ៖ ក្មេងទំនើង ៤នាក់ធ្វើកិច្ចសន្យាអប់រំបន្ត បន្ទាប់ពីបង្ហោះម៉ូតូតាមទីសាធារណៈ

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបន្តកោះហៅក្រុមក្មេងទំនើងចំនួន ៤នាក់ទៀត ដើម្បីធ្វើកិច្ចសន្យាអប់រំ ក្រោយពីពួកគេបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ។ ការអនុវត្តនេះបានធ្វើឡើងតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ…

រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត ខួបទី៣០ ទាក់ទាញអ្នកចូលរួម១៦,០០០នាក់ កើន២៥% ពី៨៦ប្រទេស

ខេត្តសៀមរាប៖ នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៧ ធ្នូ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងឯកឧត្តម សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ខួបលើកទី៣០។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅមុខប្រាសាទអង្គរវត្ត ដោយទាក់ទាញអ្នកចូលរួមសរុប ១៦,០០០នាក់ កើនឡើង ២៥%…

រថយន្តធន់ធំបុករុញទម្លុះផ្ទះពលរដ្ឋ៤ខ្នង នៅភ្នំពេញ បណ្តាលរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រលឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅសង្កាត់គោករការ ខណ្ឌព្រកព្នៅ កាលពីម៉ោង៣:៣០នាទី នៅពេលដែលរថយន្តធន់ធំដឹកទំនិញបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកកញ្ចក់ផ្លាកលេខភ្នំពេញ 3C-3798 បានចតចោលនៅលើចិញ្ចើមផ្លូវមហាវិថីឈ្នះឈ្នះ ខណះម្ចាស់រថយន្តចេញទៅក្រៅ។ ក្រោយមក រថយន្តធន់ធំផ្លាកលេខកំពង់ចាម 4A-0186 បានបើកបរមកដោយល្បឿនលឿន ហើយបុកផ្ទប់ពីក្រោយរថយន្តដឹកកញ្ចក់នោះ។ ការបុកប៉ះនេះបានរុញទម្លុះចូលផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ដែលស្ថិតនៅក្បែរផ្លូវ…

យុវតីកម្ពុជារួបរួមគ្នានៅជំរំកាយឫទ្ធិនារី ក្រោមប្រធានបទ ‘ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង’

កំពង់ស្ពឺ – លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំឆ្នាំ២០២៥ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅលម្ហែគិរីរម្យរីសត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ។ កម្មវិធីនេះដំណើរការក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ដែលផ្តោតលើការអប់រំបែបចលត និងការអភិវឌ្ឍជំនាញជីវិតសម្រាប់កុមារី និងយុវតីកម្ពុជា។…

កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចាប់ខ្លួនក្មេងទំនើង១៣នាក់ បន្ទាប់ពីប្រណាំងម៉ូតូពេញផ្លូវហាណូយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាប់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងឃាត់ម៉ូតូ៨គ្រឿង ក្រោយពីក្រុមនេះបានប្រណាំងគ្នានិងបង្ហោះម៉ូតូពេញផ្លូវហាណូយ។ ព្រឹត្តិការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាប្រហែលម៉ោង១២យប់ នៅពេលកម្លាំងល្បាតធ្វើការពារសន្តិសុខបានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង កំពុងប្រណាំងគ្នានិងបង្ហោះម៉ូតូយ៉ាងអុកឡុកនៅចំណុចខាងមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី។ ក្មេងទំនើងទាំង១៣នាក់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងធ្វើតេស្តសារធាតុញៀន ដែលលទ្ធផលបានបង្ហាញថាអវិជ្ជមានទាំងអស់។ កម្លាំងសមត្ថកិច្ចកំពុងទាក់ទងអាណាព្យាបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបដិសេធចំពោះការផ្សព្វផ្សាយរបស់អាខោនហ្វេសប៊ុកមួយចំនួនដែលចោទប្រកាន់ថា ការបង្រ្កាបក្មេងទំនើងនេះជាការធ្វើស៊ីលើក្មេងទំនើង ដោយចាត់ទុកថាជាព័ត៌មានមិនពិត…

គណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំង – នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦…