ព័ត៌មានជាតិ

ឈាមយុទ្ធជនខ្មែរ ជាបេតិកភណ្ឌដូនតាដែលកូនខ្មែរមិនអាចភ្លេចបាន!

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរបានឆ្លងកាត់ការឈឺចាប់ និងការបាត់បង់ជាច្រើន ចាប់តាំងពីសតវត្សទី១៣មក។ ឈាមយុទ្ធជនខ្មែរបានហូរលើទឹកដីដើម្បីការពារជាតិ អធិបតេយ្យភាព និងបេតិកភណ្ឌដូនតា។ ប្រាសាទបុរាណខ្មែរ ដែលជាព្រលឹងជាតិ ត្រូវបានបំផ្លាញ និងរំលោភបំពានពីថៃ។ ប្រជាពលរដ្ឋខ្មែរជាច្រើនធ្លាប់រស់ក្នុងភាពភ័យខ្លាច ដោយសារជម្លោះព្រំដែនជាមួយថៃអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងនាមជាកូនខ្មែរ យើងមិនត្រូវភ្លេចការលះបង់របស់បុព្វបុរសឡើយ។ សេចក្ដីស្រឡាញ់ជាតិមិនមែននៅត្រឹមពាក្យស្លោកទេ តែស្ថិតក្នុងសកម្មភាពពិតប្រាកដ៖ ការគាំទ្រផលិតផលខ្មែរ ជួយអាជីវកម្មខ្មែរ…

បណ្ឌិត គិន ភា ព្រមាន៖ «កុំអួតថាខ្លាំង តែត្រូវខំប្រឹងឱ្យខ្លាំងការពារទឹកដីខ្មែរ!»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនូវសារដ៏មុតស្រួចថា៖ «បើចង់ការពារទឹកដី យើងត្រូវតែខ្លាំង មិនមែនអួតថាខ្លាំងទេ!»។ លោកបណ្ឌិតបានថ្លែងថា រឿងជាតិនិងទឹកដី កុំនិយាយដោយអំណួតជ្រុល ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង ថាតើយើងខ្លាំងត្រង់ណា និងខ្សោយត្រង់ណា។ លោកបញ្ជាក់ថា…

រថយន្តធុនធំល្មើសបម្រាមចូលក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងផាកពិន័យជាបន្ទាន់

ខេត្តបាត់ដំបង៖ ការអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងនៅតែបន្តកើតមានឡើង បន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឃាត់ខ្លួនរថយន្តធុនធំដឹកទំនិញមួយគ្រឿង ដែលបានប្រព្រឹត្តល្មើសនឹងបម្រាមរបស់រដ្ឋបាលខេត្ត ដោយបើកបរចូលក្នុងក្រុងបាត់ដំបង។ ការបង្ក្រាបនេះប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់រថយន្តធុនធ្ងន់ចំនួន ០១គ្រឿង ដែលកំពុងដឹកទំនិញចូលក្នុងក្រុង…

ប្រតិបត្តិការវាយឆ្មក់ផ្សោតយក្ស៖ សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំង Online Scams ឃាត់ខ្លួនជនបរទេសជិត ១០០០នាក់ នៅកាស៊ីណូ JIN YU MEN TANG

ខេត្តព្រះសីហនុ ៖ ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការវាយឆ្មក់បង្ក្រាបទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំដោយលោក ម៉ាង…

អាវុធហត្ថភ្នំពេញ ចុះបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ឃាត់ខ្លួន២នាក់ ដកហូតម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង ០៣និង០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់ ១២៩១។ ក្រុមក្មេងទំនើងចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ដកហូតម៉ូតូ ០១គ្រឿង និងនាំយកទៅធ្វើការអប់រំ…

វាយបកបទរំលោភទុនចិត្ត! កងរាជអាវុធហត្ថសៀមរាបឆក់ចាប់សម្ព័ន្ធមិត្ត ៣នាក់ ដកហូតរថយន្ត ៥គ្រឿងជាមួយឯកសារក្លែងនៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើសកម្មភាពបង្ក្រាបយ៉ាងស្វាហាប់ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៣នាក់ និងដកហូតរថយន្តចំនួន ៥គ្រឿង ព្រមទាំងឯកសារក្លែងមួយចំនួនទៀត។ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលាម៉ោង ១៤:០៦ នាទី ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline)…

លុបទីតាំងអំពើ Online Scams! កម្លាំងនគរបាលជាតិឆក់យកទូរស័ព្ទ និងកុំព្យូទ័ររាប់រយគ្រឿងនៅស្រុកអូរជ្រៅ តែជនល្មើសរត់គេចខ្លួនអស់

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តវាយលុកទីតាំងអគារមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលសង្ស័យថាជាកន្លែងប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក យឹម លាង…

ឃាត់ខ្លួនជនសង្ស័យ៤នាក់ សង្ស័យលួចម៉ូតូនិងទ្រព្យសម្បត្តិនៅស្រុកគងពិសី រួមទាំងសារភាពលួចម៉ូតូជាច្រើនគ្រឿងទៀត

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងធ្លាប់លួចម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ចំណុចកញ្ចុះដីឡូត៍ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។ ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង…

សាហាវ! បុរសស្រវឹងស្រាដេកលើផ្លូវដែក ត្រូវរថភ្លើងបុកកាត់ខ្លួនដាច់ពាក់កណ្តាលពេលយប់ជ្រៅ

ខេត្តបាត់ដំបង៖ សាកសពបុរសស្រវឹងស្រាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយរប៉ាត់រប៉ាយតាមផ្លូវដែក បន្ទាប់ពីត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមរបាយការណ៍ពីលោក សេង លុច អធិការស្រុកថ្មគោល ជនរងគ្រោះមានឈ្មោះ លន់ តក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកភូមិអូរញរផ្ទាល់។ សាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅវេលាជាងម៉ោង៦ព្រឹក ថ្ងៃទី០៧ ឧសភា…

អនុប្រធានមន្ទីរវប្បធម៌ស្វាយរៀង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំង ២ទីតាំងនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ លោកស្រី អុី សេដ្ឋា អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជីចំនួន ២ទីតាំង នៅក្នុងស្រុកស្វាយជ្រំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ លោកស្រីអនុប្រធានមន្ទីរបានឲ្យដឹងថា ទីតាំងទី១ គឺ ទួលក្តី ស្ថិតនៅក្នុងភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង…