ព័ត៌មានជាតិ

ហាមនាំចូលបន្លែ-ផ្លែឈើថៃ! ច្រកព្រំដែនបាត់ដំបង ចាប់ផ្តើមអនុវត្តបទបញ្ជារដ្ឋាភិបាល តាំងពីព្រឹកនេះ។

យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង និងជាអភិបាលរងខេត្ត លោក សឿម ប៊ុនរិទ្ធ បានប្រាប់វិទ្យុជាតិចំការចេកតាមបណ្តាញតេឡេក្រាមថា ទទួលបានការណែនាំពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ឱ្យបណ្តាច្រកទ្វារទាំងបួនដែលនៅដំណើរការចេញ ចូល…

សម្ដេចតេជោ ហ៊ុន សែន ជំរុញ៖ យុវជនកម្ពុជាជាកម្លាំងខឿនការពារជាតិ និងប្រជាជនគ្រប់កាលៈទេសៈ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ…

ឃាត់ខ្លួនលោក ប៉ែន សូត្រ៖ ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវចាប់ខ្លួនពីបទមិនបំពេញកាតព្វកិច្ចឧបករណ៍ជួញដូរ

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ធំ បានអនុត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក ប៉ែន សូត្រ ជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីពីបទមិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបញ្ជូនខ្លួនទៅរាជធានីភ្នំពេញ ដើម្បីឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម១(ព្រៃ ស)តាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

អគ្គិភ័យឆ្លងចរន្ត៖ ឆេះផ្ទះប្រជាពលរដ្ឋ ៤ខ្នង អស់ទាំងស្រុងនៅភូមិឡកំបោរ ឫស្សីកែវ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ១២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវ១០០៣ ក្រុម៧​ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន…

បណ្ណាល័យប្រវត្តិសាស្ត្រ៖ ផ្ទះឈើសម្ដេចតេជោនៅពាមកោះស្នានិងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏សំខាន់

ខេត្តកំពង់ចាម: “ដោយមើលឃើញច្រាំងទន្លេមេគង្គចេះតែបាក់ស្រុតហើយអាជ្ញាធរខេត្តប្រឹងរិះរកធ្វើយ៉ាងណាកុំឱ្យបាក់បន្តទៀតនៅក្រោយផ្ទះសម្ដេចតេជោ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្រោមកិច្ចសហការជាមួយក្រសួងធនធានទឹកនិងរដ្ឋបាលខេត្តធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព”នេះជាការលើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនាព្រឹកថ្ងៃទី១៧មិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំអំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពការងារចុះមូលដ្ឋាននិងការងារបូកសរុបវាយតម្លៃលទ្ធផលការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានដោយធ្វើឡើងនៅសាលប្រជុំធំសាលាខេត្ត។ជាមួយនោះមានការចូលរួមពីសំណាក់លោកអភិបាលស្រុក-ក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ព្រមទាំងមន្ទីរជុំវិញខេត្ត។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ក្នុងស្ថានភាពគ្រោះទឹកជំនន់រដូវវស្សាបានធ្វើឲ្យច្រាំងទន្លេមេគង្គបាក់បន្តបន្ទាប់កាន់តែកៀកមកដល់ផ្ទះឈើដែលជាស្រុកកំណើតរបស់សម្ដេចតេជោ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ហើយដីបានដុះនៅត្រើយម្ខាងស្រុកក្រូចឆ្មារ។កិច្ចប្រតិបត្តិការសហការរវាងធនធានទឹកខេត្តជាមួយនឹងក្រសួងធនធានទឹកនិងឧតុនិយមដោយបានរៀបចំបាវខ្សាច់យក្ស ដើម្បីទុបច្រាំងទន្លេកុំឲ្យបាក់ចូលមកដល់លំនៅឋានរបស់ប្រជាពលរដ្ឋរួមទាំងផ្ទះរបស់សម្ដេច ហើយនឹងក្លាយជាកន្លែងទេសចរណ៍មួយផងដែរ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ទោះបីជាជំនាញធនធានទឹកប្រឹងទប់យ៉ាងណាក៏ដោយតែច្រាំងទន្លេនៅបន្តបាក់ស្រុតបន្តិចម្ដងៗ…

ព័ត៌មានសំខាន់៖ ក្រសួងរៀបចំដែនដី បដិសេធមិនដោះស្រាយសំណើសុំចុះបញ្ជី-វិវាទដីធ្លីជុំវិញដីរដ្ឋជួលក្រុមហ៊ុន យិៈចៀ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ មិថុនា ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បដិសេធមិនទទួលដោះស្រាយរាល់សំណើសុំចុះបញ្ជីដី និងសំណើសុំដោះស្រាយវិវាទដីធ្លីពាក់ព័ន្ធទីតាំងដីរដ្ឋដែលបានជួលឱ្យក្រុមហ៊ុន យិៈចៀ ធួរីហ្សីម ឌីវេឡុបមេន ខមភេនី នោះទេ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…

សម្តេចតេជោ ហ៊ុន សែន៖ ត្រៀមបិទនាំចូលទំនិញថៃ បើមិនបើកព្រំដែន!

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ…

ទេសចរណ៍៖ កម្ពុជា-ម៉ាឡេស៊ី ត្រៀមជំរុញកំណើនទេសចរណ៍ និងស្វាគមន៍ជើងហោះហើរត្រង់ភ្នំពេញ-Penang ថ្មី

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការឆ្លើយតបនឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀត តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង…

បែកធ្លាយបណ្ដាញ៖ ឃាត់ខ្លួនជនជាតិចិន ៣នាក់ នៅព្រះសីហនុ ពាក់ព័ន្ធលួចស្លាកលេខរថយន្ត និងអាវុធខុសច្បាប់

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ។ ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី ០១ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦…

ទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី៖ ជំរុញកំណើន តាមរយៈជើងហោះហើរត្រង់ភ្នំពេញ-Penang

យោងតាម ក្រសួងព័ត៌មាន នាពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ ឯកឧត្តម Shaharuddin Bin Onn…