អភិបាលខេត្តស្វាយរៀង ណែនាំដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈ
ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។ ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ទន្ទឹមនេះក៏សូមអរគុណ…
