ឧបនាយករដ្ឋមន្ត្រី ស សុខា យាងទៅសួរសុខទុក្ខអធិការរងនគរបាលស្រុកស្ទឹងត្រង់ ដែលរងរបួសធ្ងន់បំពេញភារកិច្ចនៅមន្ទីរពេទ្យវៀតណាម
ភ្នំពេញ៖ ទឹកចិត្តថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ! លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយាងចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិសន្ដិបណ្ឌិត ស សុខា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បាននាំយកថវិកាមួយចំនួនទៅជូនក្រុមគ្រួសារលោកអធិការរង…
