ឧបនាយករដ្ឋមន្ត្រី ស សុខា យាងទៅសួរសុខទុក្ខអធិការរងនគរបាលស្រុកស្ទឹងត្រង់ ដែលរងរបួសធ្ងន់បំពេញភារកិច្ចនៅមន្ទីរពេទ្យវៀតណាម

ឧបនាយករដ្ឋមន្ត្រី ស សុខា យាងទៅសួរសុខទុក្ខអធិការរងនគរបាលស្រុកស្ទឹងត្រង់ ដែលរងរបួសធ្ងន់បំពេញភារកិច្ចនៅមន្ទីរពេទ្យវៀតណាម

ភ្នំពេញ៖ ទឹកចិត្តថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ! លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយាងចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមដោយផ្ទាល់។

ស សុខា សួរសុខទុក្ខ

នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិសន្ដិបណ្ឌិត ស សុខា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីក៏បាននាំយកថវិកាមួយចំនួនទៅជូនក្រុមគ្រួសារលោកអធិការរង ដើម្បីជួយសម្រួលដល់ការចំណាយលើការព្យាបាលផងដែរ។

ការជួយឧបត្ថម្ភថវិកា

គួររម្លឹកថា៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងពេលចុះបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការយាងទៅសួរសុខទុក្ខនាពេលនេះ បានបង្ហាញពីភាពជាថ្នាក់ដឹកនាំដែលមើលឃើញពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។

អធិការរងនគរបាល

ដោយ៖ ស តារា

administrator

Related Articles