អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ទីតាំងទាំងអស់ រួមគ្នាលុបបំបាត់ Scam Online ឱ្យអស់!

អភិបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ទីតាំងទាំងអស់ រួមគ្នាលុបបំបាត់ Scam Online ឱ្យអស់!

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅទូទាំងរាជធានី។

រូបភាពពិធីផ្សព្វផ្សាយ

លោកអភិបាលបានលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

រូបភាពពិធីផ្សព្វផ្សាយ

លោក ឃួង ស្រេង បានបន្តថា អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ គឺម្ចាស់ទីតាំងទាំងអស់នេះហើយ។ លោកបានអះអាងថា ភ្ញៀវបរទេសដែលមកស្នាក់នៅស្របច្បាប់និងមិនបង្កបទល្មើស គឺកម្ពុជាត្រៀមស្វាគមន៍ តែបើមកបង្កបទល្មើស ច្បាប់នឹងត្រូវអនុវត្ត។

រូបភាពពិធីផ្សព្វផ្សាយ

លោកអភិបាលបានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតក្រុមតេឡេក្រាមជាមួយម្ចាស់ទីតាំងនានា ដើម្បីងាយស្រួលទំនាក់ទំនង និងរាយការណ៍ពីភាពមិនប្រក្រតីគ្រប់ពេលវេលា។ ទន្ទឹមនេះ លោកក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងកុំឱ្យពាក់ព័ន្ធឬទារលុយកាក់ពីម្ចាស់ទីតាំងដាច់ខាត។

រូបភាពពិធីផ្សព្វផ្សាយ

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី បានធ្វើបទបង្ហាញពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន៩ទំព័រ ៥ជំពូកនិង២៤មាត្រា ដោយលោកបានលើកយក៦មាត្រាសំខាន់ៗមកពន្យល់បន្ថែម។

រូបភាពពិធីផ្សព្វផ្សាយ

គិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Scam Online បានចំនួន១៤២ទីតាំងរួចមកហើយ។

រូបភាពពិធីផ្សព្វផ្សាយ

ក្រោយពីបានស្តាប់ការបកស្រាយលម្អិត តំណាងម្ចាស់ទីតាំងជាង៤០០នាក់ បានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

រូបភាពពិធីផ្សព្វផ្សាយរូបភាពពិធីផ្សព្វផ្សាយ

ដោយ៖ សំរិត

administrator

Related Articles