បង្ក្រាបផ្ដាច់ក្រុម Online Scams នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស១២នាក់ ដកហូតឧបករណ៍ធ្វើទារុណកម្មផង!

បង្ក្រាបផ្ដាច់ក្រុម Online Scams នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស១២នាក់ ដកហូតឧបករណ៍ធ្វើទារុណកម្មផង!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅអគារកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ និងដកហូតវត្ថុតាងជាច្រើនមុខ។

រូបភាពប្រតិបត្តិការ

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ។

រូបភាពវត្ថុតាង

អគារកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវើ មានកម្ពស់ជាង១០ជាន់ ត្រូវបានកម្លាំងជំនាញត្រួតពិនិត្យរកឃើញជនជាតិឥណ្ឌូណេស៊ីចំនួន៨នាក់ និងជនជាតិចិនចំនួន៤នាក់ ព្រមទាំងដកហូតបានលិខិតឆ្លងដែន ឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស Online Scams និងឧបករណ៍ធ្វើទារុណកម្មមួយចំនួនទៀតផង។

រូបភាពជនសង្ស័យ

បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តប្រតិបត្តិការឆែកឆេរ និងស្វែងរកវត្ថុតាងបន្ថែម ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះទទួលបានការគាំទ្រពីមហាជន ដែលសាទរចំពោះការបង្ក្រាបយ៉ាងផ្ដាច់ពូជតាមបញ្ជារបស់នាយករដ្ឋមន្ត្រី។

រូបភាពវត្ថុតាងបន្ថែម

ដោយ៖ សិលា

administrator

Related Articles