បងថ្លៃអស់សង្ឃឹម! នគរបាលស្រុករុក្ខគិរី ឃាត់ខ្លួនបុរសរំលោភប្អូនថ្លៃកំពុងដាំបាយ នាំផ្តន្ទាទោសតាមច្បាប់

បងថ្លៃអស់សង្ឃឹម! នគរបាលស្រុករុក្ខគិរី ឃាត់ខ្លួនបុរសរំលោភប្អូនថ្លៃកំពុងដាំបាយ នាំផ្តន្ទាទោសតាមច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុករុក្ខគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈដ៏អាស្រូវ ទៅលើស្ត្រីជាប្អូនថ្លៃខ្លួនឯង ក្នុងពេលកំពុងដាំបាយនៅផ្ទះតែម្នាក់ឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុមទី០៤ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនរងគ្រោះជាស្ត្រីអាយុ៤២ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ ណាន នៅ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលជាបងថ្លៃរបស់ខ្លួន បានចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន ០១លើក ខណៈដែលជនរងគ្រោះកំពុងដាំបាយនៅផ្ទះតែម្នាក់ឯង។

រូបភាពព័ត៌មាន

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ៅ សុវណ្ណ អធិការនគរបាលស្រុករុក្ខគិរី បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នាំមកកាន់អធិការដ្ឋានដើម្បីសាកសួរ។

នៅពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេច ០១លើកមែន។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុករុក្ខគិរី កំពុងកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles