កម្ពុជា-កូរ៉េចុះហត្ថលេខាសម្ព័ន្ធភាពគ្រប់គ្រងធនធានទឹកមេគង្គប្រកបដោយចីរភាព
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងសាជីវកម្មធនធានទឹកកូរ៉េ (K-Water) បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការថ្មី ដើម្បីពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពក្នុងតំបន់មេគង្គ។ កិច្ចប្រជុំដ៏សំខាន់នេះត្រូវបានដឹកនាំដោយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានធ្វើឡើងជាមួយលោកបណ្ឌិត…
