ព័ត៌មានជាតិ

ជំរុញទេសចរណ៍! កម្ពុជា ស្នើ Emirates Airline បើកជើងហោះហើរត្រង់មកភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវ!

ភ្នំពេញ ៖ ក្នុងបេសកកម្មដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates Airline។ ជំនួបនេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់ផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា។…

ក្រសួងមហាផ្ទៃទទួលបានអំណោយដ៏ថ្លៃថ្លាពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់ជួយសមរភូមិមុខ និងជនភៀសសឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានទទួលអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាមួយ ពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សម្រាប់បន្តឧបត្ថម្ភដល់កងកម្លាំងឈរជើងនៅសមរភូមិមុខ និងជនភៀសសឹក ដែលកំពុងត្រូវការជំនួយជាចាំបាច់។ ពិធីទទួលអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ រួមជាមួយលោក…

ចិនរឹតបន្តឹងការនាំចូលស្ករសិប្បនិមិត្តពីថៃ ក្រោយរកឃើញរោងចក្រ ១០ មិនស្តង់ដារ

ទីក្រុងបាងកក៖ វិស័យស្ករសិប្បនិមិត្តរបស់ថៃកំពុងប្រឈមនឹងបញ្ហាធំធេង! ទីភ្នាក់ងារព័ត៌មាន Thai Enquirer បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រទេសចិនបានពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារបានរកឃើញថា រោងចក្រថៃទាំង១០ ដែលត្រូវត្រួតពិនិត្យនោះ គ្មានមួយណាអាចបំពេញតាមស្តង់ដារដែលចិនចង់បានឡើយ។ បម្រាមដ៏តឹងរ៉ឹងនេះ ដែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥…

ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ សម្រុកទៅសៀមរាប កម្សាន្តបុណ្យអុំទូក ៣ថ្ងៃ!

ខេត្តសៀមរាប៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរយ៉ាងគំហុក រហូតដល់ជិត ៤០ម៉ឺននាក់។ របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរសរុបមានចំនួន ៣៦៨.២៤៦នាក់ ក្នុងនោះទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៣៥៨.៦០០នាក់…

រន្ធត់! បុណ្យអុំទូក៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិត១៣នាក់ រីឯតួលេខសរុបដើមខែវិច្ឆិកា កើនដល់២៥នាក់!

ភ្នំពេញ៖ សេចក្តីរាយការណ៍ថ្មីៗនេះបានបង្ហាញថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៥ បានក្លាយជាសោកនាដកម្មដ៏រន្ធត់មួយ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៣នាក់ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា។ បន្ថែមពីនេះ មនុស្ស៣៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ពីហេតុការណ៍គ្រោះថ្នាក់ចំនួន២៦ករណី ដែលកើតឡើងទូទាំងប្រទេស។ លោក ទូច សុឃៈ…

TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត!

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនទេសចរណ៍យក្សអន្តរជាតិ TUI Group នឹងបន្តពង្រីកវិសាលភាពនៃការវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស…

បាត់ដំបង​ផ្ទុះ​ភ្ញៀវ! ជាង ១២ម៉ឺននាក់​សម្រុក​លេង​បុណ្យអុំទូក កើន​លើស ១២% ពីឆ្នាំមុន

(ខេត្តបាត់ដំបង)៖ បុណ្យអុំទូកឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១២ម៉ឺននាក់ បានសម្រុកមកកម្សាន្ត និងស្នាក់នៅរយៈពេលបីថ្ងៃពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក…

ភ្ញាក់ផ្អើល! សន្តិសុខក្រុមហ៊ុន RNS វ័យ៦៥ឆ្នាំ ដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ក្រោយបាត់ខ្លួនប៉ុន្មានថ្ងៃ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយបុរសជាសន្តិសុខក្រុមហ៊ុន RNS ម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ស្ថិតនៅចំណុចក្រុមហ៊ុនបេតុង LEAFOO ផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ…

អភិបាលខេត្តស្ទឹងត្រែង កោតសរសើរការងារសន្តិសុខបុណ្យអុំទូក និងជំរុញទប់ស្កាត់បទល្មើសគ្រប់ប្រភេទ

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីសម្រក់ទៀន កាលពីពេលថ្មីៗនេះ។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។…

ថ្នាក់ដឹកនាំកម្ពុជា នាំហូលខ្មែរដ៏ប្រណិតជូនសមាជិកសភាអាមេរិក ពង្រឹងចំណងមិត្តភាព និងទាក់ទាញវិនិយោគ!

ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥…