ព័ត៌មានជាតិ

ប្រតិបត្តិការណ៍រន្ទះ! នគរបាលស្រុកបាទី វាយឆ្មក់២ទីតាំង ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ដកហូតសារធាតុញៀនជាង៤កញ្ចប់នៅ​ ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅថ្ងៃទី២៩ ខែមេសា នេះថា កម្លាំងប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយខ្សែកាយ ស្របពេលដែលមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ លោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជាកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបនៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦…

ឃាត់ខ្លួនបុរសញៀនថ្នាំ បូមសាំងស្រោចមុខផ្ទះអ្នកជិតខាង បម្រុងដុតទាំងរស់នៅកណ្តាល

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួល បានឃាត់ខ្លួនបុរសម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ពីបទបូមសាំងពីម៉ូតូជនរងគ្រោះ យកទៅចាក់ស្រោចមុខផ្ទះ និងស្រែកគំរាមដុតផ្ទះ ព្រមទាំងបាញ់ជំពាមកៅស៊ូដាក់ដំបូលផ្ទះអ្នកជិតខាងយ៉ាងរំជួលចិត្ត។ ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល ០៦:០០ ល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ២នាក់។ លោកវរសេនីយ៍ឯក…

បណ្ឌិត កៅ មុយថង៖ យន្តការ ២+២ ទៅ ៣+៣ ជាមួយចិន ជាខែលការពារជាតិ និងម៉ាស៊ីនជំរុញសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ បណ្ឌិត កៅ មុយថង វាយតម្លៃខ្ពស់ថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ និងការវិវត្តទៅជា ៣+៣ រវាងកម្ពុជា-ចិន គឺជាសក្ខីភាពនៃទំនាក់ទំនងកម្រិតកំពូល និងជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួចសម្រាប់ពង្រឹងភាពធន់ និងល្បឿនអភិវឌ្ឍន៍កម្ពុជា។ លោកបានលើកឡើងពីផលចំណេញធំៗចំនួន៣៖ ១. ការពង្រឹងអធិបតេយ្យភាព និងសន្តិសុខក្នុងបរិបទសកលលោកថ្មី ដោយយន្តការនេះដើរតួជា “ខែលការពារយុទ្ធសាស្ត្រ” ដ៏រឹងមាំសម្រាប់ជាតិ…

ភ្នំពេញទទួលបានចំណេះដឹងថ្មីពីជប៉ុន ជំរុញការអភិវឌ្ឍនគរូបនីយកម្មប្រកបដោយចីរភាព

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាននូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីប្រទេសជប៉ុន ក្នុងគោលដៅជំរុញការអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់តែមានចីរភាព។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំកំពូល Sushi Tech 2026 G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែមេសា…

សោកនាដកម្ម! ម៉ូតូវ៉ាជែងបុករុឺម៉ក ក្មេងស្រីម្នាក់ស្លាប់យ៉ាងអកុសលនៅដង្កោ

ភ្នំពេញ៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ បណ្តាលឲ្យក្មេងស្រីម្នាក់បាត់បង់ជីវិត ខណៈដែលបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿន វ៉ាជែងជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដែលបើកបរទិសដៅផ្ទុយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩:២៥ យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវបេតុងផ្សារសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងបើកបរទិសដៅពីលិចទៅកើត មានអ្នកជិះចំនួន៤នាក់។ លុះមកដល់ចំណុចកើតហេតុ…

សោកនាដកម្មដ៏រន្ធត់! ប្តីចាក់សម្លាប់ប្រពន្ធ ហើយចាក់សម្លាប់ខ្លួនឯងតាមក្រោយនៅស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ កើតហេតុការណ៍ហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយ នៅពេលដែលបុរសជាប្តីអាយុ ៤៣ឆ្នាំ បានដាច់ចិត្តប្រើអាវុធមុតស្រួចចាក់ទៅលើប្រពន្ធរបស់ខ្លួនអាយុ ៤១ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់មកក៏បានចាក់សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកសាកសពទាំងពីរនាក់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ តាមប្រភពបឋមបានឲ្យដឹងថា ប្តីឈ្មោះ នៅ…

ក្រសួងការពារជាតិដឹកនាំអនុព័ន្ធយោធាបរទេសចុះពិនិត្យស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ…

ថ្នាក់ដឹកនាំការទូតកម្ពុជា-ថៃ ជំរុញកិច្ចសហប្រតិបត្តិការព្រំដែន និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីយ៉ាងត្រង់ៗជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងទិដ្ឋភាពទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់…

លោក ហ៊ុយ វណ្ណៈ គូសបញ្ជាក់បញ្ហាប្រឈម៩ចំណុចក្នុងវិស័យព័ត៌មាននាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗចំនួន៩ ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យព័ត៌មានទាំងក្នុងស្រុក និងអន្តរជាតិ។ រដ្ឋលេខាធិការ លោក ហ៊ុយ វណ្ណៈ បញ្ហាប្រឈមទាំង៩រួមមាន៖ ១. **កត្តាបច្ចេកវិទ្យា**…

ដើមឆ្នាំ២០២៦ នាំចេញម្រេចកម្ពុជាទទួលបានជាង ៩លានដុល្លារ កើនឡើង ៨៥%

ភ្នំពេញ៖ ការនាំចេញម្រេចរបស់កម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ (មករា-មីនា) រកចំណូលបានជាង ៩លានដុល្លារ កើនឡើង ៨៥,៧៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ កញ្ញា ពេជ្រ ចន្ទធឿន ប្រធានផ្នែកទីផ្សារសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃម្រេចប្រហាក់ប្រហែលឆ្នាំមុន អាចលក់បានតម្លៃ ២៦០០០ រៀល (៦,៥០ដុល្លារ)…