លោក ហ៊ុយ វណ្ណៈ គូសបញ្ជាក់បញ្ហាប្រឈម៩ចំណុចក្នុងវិស័យព័ត៌មាននាពេលបច្ចុប្បន្ន

លោក ហ៊ុយ វណ្ណៈ គូសបញ្ជាក់បញ្ហាប្រឈម៩ចំណុចក្នុងវិស័យព័ត៌មាននាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗចំនួន៩ ដែលកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យព័ត៌មានទាំងក្នុងស្រុក និងអន្តរជាតិ។

លោក ហ៊ុយ វណ្ណៈ
រដ្ឋលេខាធិការ លោក ហ៊ុយ វណ្ណៈ

បញ្ហាប្រឈមទាំង៩រួមមាន៖

១. **កត្តាបច្ចេកវិទ្យា** ៖ បច្ចេកវិទ្យាមានមុខពីរ គឺទាំងបំផ្លាញសារព័ត៌មានប្រពៃណីដែលមានលក្ខណៈអាជីព និងបង្កលក្ខណៈឱ្យមានព័ត៌មានក្លែងក្លាយកាន់តែច្រើននៅលើបណ្តាញសង្គម។

២. **កត្តាហិរញ្ញវត្ថុ** ៖ សារព័ត៌មានធំៗទាំងជាតិ និងអន្តរជាតិ ត្រូវបន្ថយការចំណាយ កាត់បន្ថយបុគ្គលិក ឬបិទចោល។

៣. **កត្តាធនធានមនុស្ស** ៖ ការកសាងធនធានមនុស្សអាជីពក្នុងវិស័យនេះ នៅតែជាចំណោទរវាងបរិមាណ និងគុណភាព។

ការពិភាក្សាអំពីវិស័យព័ត៌មាន
បញ្ហាប្រឈមក្នុងវិស័យព័ត៌មាន

៤. **លំហសេរីភាព** ៖ ការគ្រប់គ្រង និងការប្រើប្រាស់សេរីភាពមានទាំងលើស និងខ្វះ។

៥. **វិសាលភាព** ៖ ប្រព័ន្ធផ្សាយរបស់រដ្ឋ និងឯកជន សុទ្ធតែមានភាពប្រឈមរៀងៗខ្លួន។

៦. **គុណភាព** ៖ បើយកទៅវាស់វែង និងប្រៀបធៀបតាមស្តង់ដាអន្តរជាតិ វាកើតមានសំណួរបន្ថែម។

៧. **ការគាំទ្រពីវិស័យច្បាប់** ៖ ច្បាប់ស្តីពីរបបសារព័ត៌មាននៅឆ្ងាយពីបច្ចុប្បន្នភាព ខណៈច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ការពារទិន្នន័យបុគ្គល នៅមិនទាន់មាន។

បញ្ហាប្រឈមផ្នែកច្បាប់
បញ្ហាប្រឈមផ្នែកច្បាប់ក្នុងវិស័យព័ត៌មាន

៨. **ក្រមសីលធម៌** ៖ ទាមទារការកែលម្អជាប្រចាំ។

៩. **ជំនឿ** ៖ មានការប្រែប្រួលលឿន ហើយពេលខ្លះច្របូកច្របល់។ ផ្សាយច្រើន និយាយច្រើន តែជំនឿតិច។

លោក ហ៊ុយ វណ្ណៈ បានសង្កត់ធ្ងន់ថា ការប្រឈមទាំងនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញវិស័យព័ត៌មានឱ្យកាន់តែរឹងមាំ និងមានគុណភាព។

ដោយ ៖ សិលា

administrator

Related Articles