ថ្នាក់ដឹកនាំការទូតកម្ពុជា-ថៃ ជំរុញកិច្ចសហប្រតិបត្តិការព្រំដែន និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក

ថ្នាក់ដឹកនាំការទូតកម្ពុជា-ថៃ ជំរុញកិច្ចសហប្រតិបត្តិការព្រំដែន និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីយ៉ាងត្រង់ៗជាមួយលោក Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំកម្ពុជា-ថៃ

កិច្ចប្រជុំនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងទិដ្ឋភាពទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សាទ្វេភាគី

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំការទូត

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺតម្រូវឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។

នេះបើយោងតាមការបញ្ជាក់ពីផេកផ្លូវការរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានបង្ហោះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

ដោយ៖ សិលា

administrator

Related Articles