ក្រុមជាងសាងសង់បាត់ដំបងបែរជាជួញថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់បាន ៥នាក់
ខេត្តបាត់ដំបង៖ ក្រុមជាងសាងសង់ផ្ទះមួយក្រុមនៅស្រុកបាណន់ ដែលមានមុខរបរសំខាន់ជាការសាងសង់ផ្ទះ បែរជាបែកគំនិតបន្ថែមមុខរបរថ្មីគឺជួញដូរគ្រឿងញៀន និងប្រើប្រាស់ខ្លួនឯងផង ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបឃាត់ខ្លួនបាន ០៥នាក់។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៣ មីនា នៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រុមជាងសាងសង់នេះត្រូវឃាត់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅកន្លែងធ្វើការងារ។ យោងតាមរបាយការណ៍មន្ត្រីផ្នែកគ្រឿងញៀននៃអធិការស្រុកបាណន់ ជនសង្ស័យទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ជ័យ វិសាល (៣៩ឆ្នាំ), ស៊ុំ…
