ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៣ករណី ឃាត់ខ្លួន៦នាក់សង្ស័យ ដកហូតអាវុធ និងសារធាតុញៀន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣ករណី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុប៦នាក់។ ករណីទី១៖ វេលាម៉ោង១១:០០នាទី នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ឃាត់ខ្លួនឈ្មោះ សេន ឧស្មាន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម…
