ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៣ករណី ឃាត់ខ្លួន៦នាក់សង្ស័យ ដកហូតអាវុធ និងសារធាតុញៀន

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៣ករណី ឃាត់ខ្លួន៦នាក់សង្ស័យ ដកហូតអាវុធ និងសារធាតុញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដឹកនាំរបស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣ករណី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យសរុប៦នាក់។

រូបភាពប្រតិបត្តិការ

ករណីទី១៖ វេលាម៉ោង១១:០០នាទី នៅភូមិឃ សង្កាត់ច្រាំងចំរេះទី២ ឃាត់ខ្លួនឈ្មោះ សេន ឧស្មាន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ពីបទជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងដកហូតរួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ និងទូរស័ព្ទ០២គ្រឿង។

ករណីទី២៖ វេលាម៉ោង១៤:៥០នាទី នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនឈ្មោះ ស៊ុប វណ្ណនី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ពីបទប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ វត្ថុតាងរួមមាន អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ឃ្លី ០១ដើម (ម៉ាក PIETRO BERETTA) និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

រូបភាពវត្ថុតាង

ករណីទី៣៖ វេលាម៉ោង១៦:០០នាទី នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖ ម៉ាត់ ប៉ូធី (អាយុ៥១ឆ្នាំ), អាង ឡាយហុក (អាយុ៥១ឆ្នាំ), ម៉ាត់ អ៊ីសា (អាយុ៤៤ឆ្នាំ) និង មើយ ពិសិដ្ឋ (អាយុ១៦ឆ្នាំ) ពីបទប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។

រូបភាពជនសង្ស័យ

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

រូបភាពវត្ថុតាងបន្ថែម

administrator

Related Articles