សោកនាដកម្ម! ម៉ូតូហុងដាឌ្រីមឆ្លងផ្លូវ​ ត្រូវម៉ូតូ HONDA ZOOMER-X បុកផ្ទួរៗ បណ្ដាលឲ្យស្លាប់មនុស្ស ១ នាក់ របួស ២ នាក់​ទៀត​នៅផ្លូវវ៉េងស្រេង

សោកនាដកម្ម! ម៉ូតូហុងដាឌ្រីមឆ្លងផ្លូវ​ ត្រូវម៉ូតូ HONDA ZOOMER-X បុកផ្ទួរៗ បណ្ដាលឲ្យស្លាប់មនុស្ស ១ នាក់ របួស ២ នាក់​ទៀត​នៅផ្លូវវ៉េងស្រេង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកនាដកម្មមួយបានកើតឡើង កាលពីវេលាម៉ោង ៣:៣០ ទៀបភ្លឺ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបណ្ដាលឲ្យមនុស្សស្លាប់ ១ នាក់ និងរបួស ២ នាក់។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវវ៉េងស្រេង

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ 1HP-2475 កំពុងជិះឆ្លងផ្លូវវ៉េងស្រេង ស្រាប់តែមានបុរសជនជាតិចិនម្នាក់ និងនារីជនជាតិចិនម្នាក់ ជិះម៉ូតូម៉ាក HONDA ZOOMER-X ពាក់ផ្លាកលេខ ភ្នំពេញ 1DO-9359 បើកបុកពីក្រោយយ៉ាងពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍

បុកគ្នាបណ្ដាលឲ្យភាគីម៉ូតូហុងដាឌ្រីមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរស និងនារីជនជាតិចិនរងរបួសធ្ងន់ និងស្រាល ត្រូវបានក្រុមគ្រូពេទ្យប្រចាំតំបន់ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការវាស់វែង និងយកម៉ូតូខូចខាតទាំងពីរគ្រឿងទៅរក្សាទុក។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដង្កល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី។

កន្លែងកើតហេតុគ្រោះថ្នាក់

គ្រោះថ្នាក់នេះបានបន្សល់ទុកនូវភាពសោកសង្រេងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយជាការរំលឹកបន្ថែមពីការប្រុងប្រយ័ត្នក្នុងការបើកបរពេលយប់ជ្រៅ ពិសេសនៅតាមដងផ្លូវដែលគ្មានពន្លឺគ្រប់គ្រាន់៕

ដោយ៖ សុខាសែនជ័យ

administrator

Related Articles