ព័ត៌មានជាតិ

ជើងខ្លាំងសៀមរាបចាប់បានទី២! ក្លែងឯកសារលក់រថយន្តជួលរបស់អ្នករងគ្រោះ

ខេត្តសៀមរាប – ជនសង្ស័យដែលធ្លាប់ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនរួចមកហើយ ត្រូវបានចាប់ខ្លួនជាលើកទី២ ក្នុងបទជួលរថយន្តពីជនរងគ្រោះ ក្លែងបន្លំឯកសារ និងនាំទៅលក់ឱ្យអ្នកដទៃ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ពីជនរងគ្រោះដែលបានជួលរថយន្តឱ្យជនសង្ស័យ បែរជាបានឃើញរថយន្តរបស់ខ្លួនត្រូវលក់ទៅឱ្យអ្នកដទៃ។ ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញកងអាវុធហត្ថបានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម…

យុវជនឧត្តរមានជ័យជួបជាមួយអ្នកដឹកនាំយុវជនថ្នាក់កណ្ដាល ពិភាក្សាបញ្ហាព្រំដែន និងអនាគតជាតិ

ខេត្តឧត្តរមានជ័យ – លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងវេទិកា«ពិភាក្សាជាមួយយុវជនខេត្តឧត្តរមានជ័យ» នៅសាលាខេត្តឧត្ដរមានជ័យ។ ការប្រជុំនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាជន និងយុវជនចំនួនជាង ៥០១ នាក់។ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត…

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជួបសំណេះសំណាលជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប

ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងកូនៗរបស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។ លោកជំទាវបានបញ្ជាក់ថា៖ “នាងខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ពេលបានឃើញកូនៗប្រកបដោយសុខភាពល្អមាំមួន រីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ សមត្ថភាពពេញលេញ…

ចាប់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលោមលួងស្នេហាឱ្យវិនិយោគ

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានធ្វើប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅតាំងឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រតិបត្តិការនេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។…

កម្ពុជាប្រកាសតវ៉ាថ្មីទៀត ប្រឆាំងសកម្មភាពថៃរំលោភព្រំដែននៅប្រាសាទព្រះវិហារ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រកាសថា កម្ពុជាបានដាក់អធិប្បាយជាផ្លូវការថ្មីម្តងទៀតកាលពីថ្ងៃទី១៣ ខែមីនា ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងថៃ ដែលបានរំលោភលើអធិបតេយ្យភាពកម្ពុជា។ ជាក់ស្តែង នៅចន្លោះថ្ងៃទី២៣-២៥ ខែកុម្ភៈ បុគ្គលិកយោធា និងជនស៊ីវិលថៃបានសាងសង់និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅវត្តកែវសិក្ខាគិរីស្វារៈ។ សកម្មភាពទាំងនេះប្រព្រឹត្តផ្ទុយនឹងសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និង២០១៣។ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គនៅតំបន់បុស្សស្បូវ-ជាំតែ…

សមត្ថកិច្ចរឹតបន្តឹងល្បឿននៅក្រវាត់ទី៣ រកឃើញរថយន្តល្មើសជិត១៣០គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលគោលដៅបានធ្វើប្រតិបត្តិការត្រួតពិនិត្យល្បឿនយានយន្តនៅតាមផ្លូវក្រវាត់ក្រុងទី៣ (ស៊ីជិនពីង) កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញរថយន្តល្មើសច្បាប់ចំនួនជាង១២៦គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ស ថេត ដែលបានបញ្ជាឱ្យបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រុមល្បាតចល័តចំនួន២ក្រុមពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានពិនិត្យរថយន្តសរុប១៣៥គ្រឿង។ លោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ…

កម្លាំងសមត្ថកិច្ចបាត់ដំបងបង្ក្រាបក្រុមក្មេង៩នាក់ជិះម៉ូតូបង្ហោះអនាធិបតេយ្យ

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន៩នាក់ ដែលជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកបាណន់ កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ពីលោក ហេង បារាំង អធិការស្រុកបាណន់ ក្រុមក្មេងទំនើងទាំង៩នាក់នេះត្រូវបានបែងចែកជា២ក្រុមដាច់ដោយឡែកពីគ្នា។ ក្រុមទី១មាន៦នាក់ ជិះម៉ូតូ៣គ្រឿង ពាក់ឯកសណ្ឋានអាវខ្មៅ ហើយក្រុមទី២មាន៣នាក់ ជិះម៉ូតូ២គ្រឿង ពាក់ខោអាវកីឡាពណ៌ក្រហម។ ក្រុមក្មេងទំនើងទាំង៦នាក់ដែលមកពីខេត្តប៉ៃលិន បានធ្វើសកម្មភាពបង្ហោះម៉ូតូនៅក្នុងភូមិតាគ្រាម ឃុំតាគ្រាម…

ប្រេងឥន្ធនៈខ្វះខាតធ្ងន់ធ្ងរ! ស្ថានីយ៍ជាង ៤០០ទីតាំងនៅតែបិទជាបន្តបន្ទាប់

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំថ្មីស្ដីពីការធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ បន្ទាប់ពីរកឃើញថា នៅមានស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងនៅតែបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។ ក្រសួងបានថ្លែងអំណរគុណចំពោះស្ថានីយ៍ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តតាមសេចក្តីណែនាំលេខ ០៨០០ ព.ណ. អវឯ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំនេះផ្តោតលើការពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ ក្រសួងក៏សូមថ្លែងអំណរគុណដល់កិច្ចសហការល្អរវាងក្រុមការងារចម្រុះរបស់មន្ទីររ៉ែ និងថាមពល…

ពលរដ្ឋភៀសសឹក៩០នាក់បន្ថែមវិលទៅលំនៅឋានវិញ នៅសល់៣៧ពាន់នាក់ទៀតពុំទាន់អាចត្រឡប់ផ្ទះបាន

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយព័ត៌មានថ្មីបំផុតអំពីស្ថានភាពពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដោយរាយការណ៍ថា មានពលរដ្ឋភៀសសឹក៩០នាក់បន្ថែមទៀតបានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ទោះជាយ៉ាងណា នៅមានពលរដ្ឋចំនួន៣៦,៩៩៦នាក់ទៀត (ស្រ្តី១៩,១៩៤នាក់ និងកុមារ១២,៧៦២នាក់) ដែលពុំទាន់អាចវិលទៅលំនៅឋានវិញបាន។ ក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…

ភ្នំពេញមានការងារជាង ២ម៉ឺនកន្លែងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារជាង ២ម៉ឺនកន្លែង ដែលកំពុងរង់ចាំអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ។ តាមការបង្ហាញពីក្រសួងការងារ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រាជធានីភ្នំពេញមានឱកាសការងារសរុបចំនួន ២០,៧៧១ កន្លែង ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មជាច្រើន។ ឱកាសទាំងនេះត្រូវបានរៀបចំជាពិសេសសម្រាប់អតីតពលករដែលទើបត្រឡប់មកពីការងារនៅប្រទេសថៃ និងអ្នកស្វែងរកការងារទូទៅ។ ដើម្បីទទួលបានឱកាសការងារទាំងនេះ បងប្អូនអាចស្វែងរកព័ត៌មានលម្អិតអំពីលេខទំនាក់ទំនង…