ពលរដ្ឋភៀសសឹក៩០នាក់បន្ថែមវិលទៅលំនៅឋានវិញ នៅសល់៣៧ពាន់នាក់ទៀតពុំទាន់អាចត្រឡប់ផ្ទះបាន
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយព័ត៌មានថ្មីបំផុតអំពីស្ថានភាពពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដោយរាយការណ៍ថា មានពលរដ្ឋភៀសសឹក៩០នាក់បន្ថែមទៀតបានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ទោះជាយ៉ាងណា នៅមានពលរដ្ឋចំនួន៣៦,៩៩៦នាក់ទៀត (ស្រ្តី១៩,១៩៤នាក់ និងកុមារ១២,៧៦២នាក់) ដែលពុំទាន់អាចវិលទៅលំនៅឋានវិញបាន។ ក្រសួងមហាផ្ទៃបានចោទប្រកាន់ថា ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…
