បុកទៀតហើយ! សមត្ថកិច្ចវាយឆ្មក់ទីតាំង Online Scams ក្នុងបុរីជារី ឃាត់ខ្លួនជនបរទេស១២នាក់ ដំណើរការក្លែងបន្លំលក់កញ្ចប់ទេសចរណ៍
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តវាយលុកទីតាំងខ្មៅងងឹតមួយទៀត ដែលប្រើប្រាស់ទឹកដីកម្ពុជាជាទីជ្រកកោនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៨:២៥នាទី ស្ថិតនៅក្នុងបូរីជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោក សក់ ច័ន្ទកញ្ញារិទ្ធ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ និងមានការសម្របសម្រួលពី…
