ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចាប់ផ្ដើមយុទ្ធនាការប្រឆាំងការឆបោកអនឡាញ សម្ដេចហ៊ុន ម៉ាណែត អំពាវនាវប្រជាជនចូលរួមការពារខ្លួនឯង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីយុទ្ធនាការថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយចាត់ទុកជាទស្សនវិស័យសំខាន់ក្នុងការលុបបំបាត់សេដ្ឋកិច្ចខ្មៅនៅកម្ពុជា។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃសុក្រ ទី៦ មីនា ២០២៦ សម្ដេចនាយករដ្ឋមន្ត្រីបានធ្វើការប្រកាសយ៉ាងច្បាស់លាស់អំពីគោលនយោបាយថ្មីនេះ។ “យើងត្រូវសម្អាតផ្ទះឱ្យបានស្អាត និងថែរក្សាឱ្យបានល្អ ដោយមានគោលដៅច្បាស់លាស់គឺលុបបំបាត់សេដ្ឋកិច្ចខ្មៅ…

អភិបាលខេត្តកំពង់ធំចេញវិធានការតឹងរឹង ប្រឆាំងនឹងការដំឡើងថ្លៃប្រេងឥន្ធនៈខុសគោលការណ៍

ខេត្តកំពង់ធំ៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានប្រកាសពីវិធានការតឹងរឹងចំពោះអ្នកដំណើរការស្ថានីយប្រេងឥន្ធនៈដែលដំឡើងថ្លៃខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ ក្នុងសារនៅលើបណ្តាញសង្គមការងារផ្លូវការ លោកអភិបាលបានចេញសារបញ្ជាក់ថា៖ «យើងសង្កេតឃើញមានក្រុមអ្នកឆក់ឱកាសមួយក្តាប់តូច បានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការកំណត់របស់ក្រសួង ហើយមានអ្នកទិញដើម្បីស្តុកទុកជាច្រើន ដែលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់និងសណ្តាប់ធ្នាប់សង្គម។» លោកបានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ រួមជាមួយមន្ទីររ៉ែនិងថាមពល និងមន្ទីរពាណិជ្ជកម្ម តាមដានស្ថានភាពនេះយ៉ាងជិតស្និទ្ធ។ វិធានការសំខាន់ៗមាន៖ ១. ស្ថានីយប្រេងទាំងអស់ត្រូវបន្តចាក់ប្រេងជូនប្រជាពលរដ្ឋដូចធម្មតា និងជួយទប់ស្កាត់អ្នកទិញប្រេងក្នុងបរិមាណច្រើនសម្រាប់ស្តុកទុក…

ក្មេងទំនើង៣នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា២ករណីនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាចំនួន២ករណីផ្សេងគ្នា នៅក្នុងរាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់ ដោយករណីទីមួយកើតឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅជិតវិទ្យាល័យជាស៊ីម សង្កាត់ជ្រោយចង្វារ។ ក្នុងករណីនេះ ក្រុមក្មេងទំនើងប្រដាប់ដោយដាវ កាំបិត និងឧបករណ៍ប្រើប្រាស់ផ្សេងៗ បានវាយ កាប់ និងគប់ថ្មទៅលើជនរងគ្រោះ បណ្តាលឱ្យមានរបួស។ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន…

បាត់ដំបង៖ នគរបាលបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ រកឃើញគ្រឿងញៀនទម្ងន់ជាង ៥០០ក្រាម

ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរកឃើញគ្រឿងញៀនទម្ងន់សរុបជាង ៥០០ក្រាម កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។ ជនសង្ស័យទាំង ៤នាក់រួមមាន៖ ១. រឿប…

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ដែលភាគច្រើនជាជនជាតិចិន ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងល្អិតល្អន់។ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចំនួន៧ផ្សេងគ្នា ដោយបញ្ជាក់ថា ជនត្រូវចោទទាំង៧នាក់នេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២…

កូនប្រសារខឹងឪពុកក្មេកស្ដីបន្ទោស ទាញកាំបិតកាប់រងរបួសធ្ងន់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ករណីឈាមរត់ដោយសារជម្លោះគ្រួសារបានកើតឡើងនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យ អ៊ែល សុភ័ក្រ អាយុ៣៦ឆ្នាំ ដែលជាកូនប្រសារ បានយកកាំបិតផ្គាក់កាប់ឪពុកក្មេករបស់ខ្លួន ឈ្មោះ ប៉េន អោម អាយុ៦៧ឆ្នាំ បណ្តាលឱ្យរបួសបែកក្បាលធ្ងន់។ មន្ត្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជម្លោះរវាងកូនប្រសារ…

អាជ្ញាធរព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងលក់លើសតម្លៃកំណត់

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងដែលលក់លើសតម្លៃកំណត់របស់ក្រសួង។ មន្ត្រីជំនាញក.ប.ប. កំពុងធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍និងដេប៉ូចែកចាយទូទាំងប្រទេស។ យោងតាមស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កផលប៉ះពាល់ដល់ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ធនៈ ការណ៍នេះអាចនាំឱ្យមានការកើនឡើងថ្លៃលក់ប្រេងឥន្ធនៈជាសាកល។ ក្នុងន័យនេះ អគ្គនាយកដ្ឋានក.ប.ប. បានចេញសេចក្តីណែនាំដល់សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ដូចខាងក្រោម៖ ១. បង្កើនសកម្មភាពចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ…

ស្ត្រីកងទ័ពកម្ពុជា៖ វីរភាពអង់អាចក្លាហានក្នុងការការពារជាតិប្រឆាំងអំពើឈ្លានពាន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ថា ស្ត្រីជាកងទ័ពកម្ពុជា បានបង្ហាញវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងអំពើឈ្លានពាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់នៅថ្ងៃទី៦ មីនា ២០២៦ ថា…

នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្មេង២នាក់បង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ – ក្រោមការដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសំរោងទងបានចាត់វិធានការបង្ក្រាបក្រុមក្មេងទំនើងក្នុងតំបន់។ នារសៀលថ្ងៃទី៦ មីនា ២០២៦ នគរបាលបានស្រាវជ្រាវនិងឃាត់ខ្លួនក្មេង២នាក់ដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេខោ៤ មុខរោងចក្រកាត់ដេរវ៉ាសាន់ ក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង។ អ្នកត្រូវបានឃាត់ខ្លួនរួមមាន៖ ១. ហោ ភាល័ក្ខ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១១ និងច្បាប់ថ្មីប្រឆាំង Online Scams

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលនឹងកំណត់កាតព្វកិច្ចចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជន។ សម្ដេចធិបតីបានរំពឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំ (១…