កណ្ដាលថ្ងៃក្តៅចែស! ជនសង្ស័យកាច់កម៉ូតូពីមុខផ្ទះក្នុងបុរីនៅឫស្សីកែវ
ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណ ២:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ពណ៌ទឹកប្រាក់ ទុកនៅមុខផ្ទះដូចធម្មតា ប៉ុន្តែក្រោយមក មានជនសង្ស័យចំនួន ២…
