រកឃើញសាកសពគ្រោងឆ្អឹងនៅបន្ទាយមានជ័យ សង្ស័យស្លាប់ដោយសារអត់ឃ្លាន

រកឃើញសាកសពគ្រោងឆ្អឹងនៅបន្ទាយមានជ័យ សង្ស័យស្លាប់ដោយសារអត់ឃ្លាន

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរបានប្រទះឃើញសាកសពម្នាក់ដែលសល់តែគ្រោងឆ្អឹងនៅក្នុងប្រឡាយទឹក ក្នុងភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅវេលាម៉ោង ៤:១០ រសៀល ថ្ងៃទី១៩ មេសា ២០២៦។

កន្លែងកើតហេតុ

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា សាកសពនេះសល់តែគ្រោងឆ្អឹង មិនស្គាល់អត្តសញ្ញាណ ហើយស្លៀកខោជើងវែងពណ៌ខ្មៅ។ តាមការបំភ្លឺពីសាក្សីម្នាក់ឈ្មោះ នួន សា អាយុ១៨ឆ្នាំ ដែលរស់នៅក្នុងភូមិដដែល បានឃើញមនុស្សអនាថាម្នាក់សម្បុរខ្មៅ សក់ខ្លី ស្លៀកខោជើងវែងពណ៌ខ្មៅ ដើរតាមផ្លូវតែម្នាក់ឯង នៅខែមីនា ឆ្នាំ២០២៦។

ការស៊ើបអង្កេត

សាក្សីបានរាយការណ៍ថា ជនអនាថានោះបានសុំទឹកផឹក ហើយមានស្ថានភាពស្រវឹងខ្លាំង បន្ទាប់មកក៏ដើរសំដៅទៅផ្លូវជាតិលេខ៥៩ ហើយបាត់ខ្លួនតាំងពីពេលនោះមក។ នៅថ្ងៃទី១៩ មេសា វេលាម៉ោងប្រហែល៤រសៀល សាក្សីបានឮថាមានមនុស្សស្លាប់ក្នុងប្រឡាយ ហើយពេលទៅមើលឃើញថា ជាមនុស្សដដែលដែលបានសុំទឹកផឹកកាលពីខែមុន។

នៅម៉ោង១៦:៣៤ ថ្ងៃទី១៩ មេសា អាជ្ញាធរបានពិនិត្យសព និងទទួលបានលទ្ធផលដូចខាងក្រោម៖

  • ផ្នែកក្បាល៖ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់
  • ផ្នែកដងខ្លួន៖ សល់តែគ្រោងឆ្អឹងនិងស្បែកបន្តិច
  • ផ្នែកអវៈយវៈ៖ ពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ (បាត់ឆ្ងឹងដៃស្តាំម្ខាង សង្ស័យសត្វអូស)

ការពិនិត្យសព

តាមការសន្និដ្ឋានពីអាជ្ញាធរ និងគ្រូពេទ្យកោសល្យវិច័យ ជនរងគ្រោះសង្ស័យស្លាប់ដោយសារខ្វះអាហារូបត្ថម្ភ។ សាកសពបានបូជានៅនឹងកន្លែង រួចប្រគល់ជូនអនុភូមិយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ៖ វណ្ណា

administrator

Related Articles