ក្មេងទំនើងជាង១២០នាក់ ត្រូវឃាត់ខ្លួនក្នុង១០ថ្ងៃ ខ្លះដេកចូលឆ្នាំក្នុងពន្ធនាគារ

ក្មេងទំនើងជាង១២០នាក់ ត្រូវឃាត់ខ្លួនក្នុង១០ថ្ងៃ ខ្លះដេកចូលឆ្នាំក្នុងពន្ធនាគារ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី និងឃាត់ខ្លួនជនសង្ស័យ១២៨នាក់ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ការបង្ក្រាបក្មេងទំនើង

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនោះ មួយចំនួនធំត្រូវដេកចូលឆ្នាំក្នុងបន្ទប់ចម្រឹងដែកតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

ក្មេងទំនើងដែលត្រូវបានបង្ក្រាបនេះ មាននៅក្នុងមូលដ្ឋានជាច្រើនរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប និងខេត្តស្វាយរៀង។

ប្រតិបត្តិការនគរបាល

ជាពិសេសក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ សមត្ថកិច្ចបានបង្ក្រាប១៦ករណី និងឃាត់ខ្លួនក្មេងទំនើង៨៤នាក់។ បើធៀបនឹងពិធីបុណ្យចូលឆ្នាំឆ្នាំ២០២៥ មានតែជាង១០នាក់ប៉ុណ្ណោះដែលត្រូវឃាត់ខ្លួន។

ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles