ព័ត៌មានជាតិ

ស្ត្រីម្ចាស់ទីតាំងបញ្ចាំ «និមល» ត្រូវចាប់ខ្លួន ក្រោយលក់ម៉ូតូដែលមានផ្លាកលេខក្លែងក្លាយ

(តាកែវ)៖ ស្ត្រីម្ចាស់ទីតាំងបញ្ចាំយីហោ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី៤ មីនា ២០២៦ បន្ទាប់ពីលក់ម៉ូតូមិនប្រក្រតីដែលមានកាតគ្រី និងផ្លាកលេខក្លែងក្លាយ។ ជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី ដែលមានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស បានបញ្ជាក់ថា គាត់បានទិញម៉ូតូពីហាងនេះកាលពីថ្ងៃទី១៣ កុម្ភៈ ២០២៦។…

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវអន្តរជាតិជិត ២ពាន់នាក់ ចូលទស្សនាកម្ពុជារយៈពេល ១ថ្ងៃ

ភ្នំពេញ៖ នាវាទេសចរណ៍ដ៏ធំមួយឈ្មោះ NORWEGIAN SUN បានចូលមកចតនៅកំពង់ផែស្វយ័តក្រុងព្រះសីនុនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ដោយដឹកភ្ញៀវទេសចរជិត ២ពាន់នាក់មកទស្សនាប្រទេសកម្ពុជា។ នាវាទេសចរណ៍នេះមានសញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២៥៨,៦០ ម៉ែត្រ ទទឹង ៣២,០០ ម៉ែត្រ និងជម្រៅ ៨,២០ ម៉ែត្រ។…

លោក ឃួង ស្រេង៖ ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ត្រូវគោរពនិងលើកកម្ពស់ជារៀងរហូត

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា បុរសគ្រប់រូបមិនត្រូវលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ (៨មីនា) ប៉ុណ្ណោះទេ តែត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ ព្រោះស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោក ឃួង ស្រេង បានថ្លែងការណ៍នេះក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦…

ព្រមានអាកាសធាតុ៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់ខេត្តជាច្រើន ចាប់ពីថ្ងៃទី៤-៦ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះ។ របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុទូទាំងប្រទេស។ សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង…

ឃាតកម្មព្រៃផ្សៃ! បុរសអាយុ ២៨ឆ្នាំសម្លាប់ស្ត្រីចំណាស់ ដោយសង្ស័យថាចេះអំពើអាបធ្មប់

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកសំរោងទងបានឃាត់ខ្លួនបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលសង្ស័យថាបានសម្លាប់ស្ត្រីចំណាស់ម្នាក់អាយុ ៥៦ឆ្នាំ ដោយសារសង្ស័យថានាងចេះអំពើអាបធ្មប់។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៣០យប់ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង។ ជនរងគ្រោះឈ្មោះ ពៅ ឃន ត្រូវបានគេកាប់សម្លាប់យ៉ាងសាហាវដោយកាំបិតផ្គាក់។ តាមការបំភ្លឺពីប្តីរបស់ស្ត្រីរងគ្រោះ លោក…

ចោរចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវនគរបាលសាមគ្គីមុនីជ័យចាប់ខ្លួនបានភ្លាម

ខេត្តកំពង់ស្ពឺ៖ នគរបាលសាមគ្គីមុនីជ័យបានសម្រេចបង្រ្កាបករណីចោរកម្មដោយគាស់ផ្ទះចូលលួចខ្សែក និងលុយបានជោគជ័យ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។ ជនរងគ្រោះឈ្មោះ ស្រុន ង៉ែត អាយុ៤៦ឆ្នាំ បានធ្វើបណ្តឹងថា មានចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ។ ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចបានឆែកកាំមេរ៉ាសុវត្ថិភាព និងឃើញជនសង្ស័យម្នាក់មានភិនភាគពាក់អាវដៃខ្លីពណ៌ខ្នៅ ស្លៀកខោជើងវែងពណ៌ខ្មៅ…

មន្ត្រីកម្ពុជាបង្ហាញឯកសារព្រំដែនដល់ទូតម៉ាឡេស៊ី ដោយចោទថៃរំលោភគតិយុត្តិ

ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយតំណាងស្ថានទូតម៉ាឡេស៊ី ដោយផ្ដោតលើជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងបច្ចុប្បន្ន។ លោក ផៃ ស៊ីផាន បានលើកឡើងពីឯកសារប្រវត្តិសាស្រ្តទាក់ទងនឹងការកំណត់ព្រំដែន ដោយអះអាងថា ថៃកំពុងរំលោភបំពានលើឯកសារគតិយុត្តិដែលបានព្រមព្រៀងរួមគ្នា។ លោកបានប្រាប់មន្ត្រីទូតម៉ាឡេស៊ីអំពីប្រវត្តិព្រំដែនចាប់តាំងពីឆ្នាំ១៩០៤, ១៩០៧, ១៩០៨, ១៩៤៦, ១៩៦២ និង២០១២។…

នគរបាលស្រុកឯកភ្នំ-ថ្មគោលសហការចាប់ជនលួចម៉ូតូឃាត់ខ្លួនបានជនដៃដល់ម្នាក់

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ និងស្រុកថ្មគោល បានសហការគ្នាចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងព្រឹត្តិការណ៍លួចម៉ូតូ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ កាលពីវេលាម៉ោង២១:០៥នាទី កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ និងលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដេញតាមហើយស្ទាក់ចាប់ជនសង្ស័យនៅចំណុចផ្លូវបំបែកអាភាស ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល។…

អ្នកដឹកនាំស្ទឹងត្រែងថ្លែងអំណរគុណស្ត្រីដែលរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍សង្គម

ខេត្តស្ទឹងត្រែង – លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានថ្លែងអំណរគុណដល់ស្ត្រីទាំងអស់ដែលបានរួមចំណែកថែរក្សាសន្តិសុខ សន្តិភាព និងអភិវឌ្ឍន៍សង្គមនៅក្នុងខេត្ត។ ក្នុងឱកាសចូលរួមពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦…

អាវុធហត្ថភ្នំពេញចាប់ខ្លួនអ្នកលក់បារីអេឡិចត្រូនិច រកឃើញ៩១ប្រអប់នៅទួលគោក

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចលក់បារីអេឡិចត្រូនិច នៅវេលាម៉ោង១៨:៣០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ដែលកម្លាំងអាវុធហត្ថបានចុះបង្ក្រាបជនសង្ស័យកំពុងលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី។ ក្រោយពីចាប់ខ្លួននៅទីកន្លែងលក់ កម្លាំងអាវុធហត្ថបានបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅ ចំណុចផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក។…