ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តតាកែវទទួលភ្ញៀវទេសចរជិតមួយលាននាក់ក្នុង៣ថ្ងៃ
ខេត្តតាកែវ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវបានទទួលភ្ញៀវទេសចរជាង៩០ម៉ឺននាក់ ដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងតំបន់។ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តតាកែវ ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃបានបង្ហាញថា៖ ថ្ងៃទី១៤ ទទួលភ្ញៀវ១៦ម៉ឺននាក់ ថ្ងៃទី១៥ ទទួលភ្ញៀវ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលភ្ញៀវជិត៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃមានភ្ញៀវទេសចរសរុប៩០៨,៨២៤នាក់ ដោយក្នុងនោះមានភ្ញៀវបរទេស៧,៣១៦នាក់។ អាជ្ញាធរខេត្តតាកែវបានរៀបចំកម្មវិធីសង្ក្រាន្តពិសេស ដោយមានល្បែងប្រជាប្រិយ…
