ព្យុះស៊ីនឡាគូមិនប៉ះពាល់ខ្លាំងទៅកម្ពុជា ប៉ុន្តែភ្លៀងធ្លាក់នៅតំបន់ផ្សេងៗពីថ្ងៃទី១៧-១៩ មេសា

ព្យុះស៊ីនឡាគូមិនប៉ះពាល់ខ្លាំងទៅកម្ពុជា ប៉ុន្តែភ្លៀងធ្លាក់នៅតំបន់ផ្សេងៗពីថ្ងៃទី១៧-១៩ មេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសព្រមានអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយអះអាងថាព្យុះទី៤ ឈ្មោះស៊ីនឡាគូ (Sinlaku) T2604 មិនមានឥទ្ធិពលខ្លាំងទៅលើប្រទេសកម្ពុជាទេ។

ព្យុះស៊ីនឡាគូ

ទោះជាព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ក៏គន្លងផ្លូវដើររបស់វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជានោះទេ។ ទោះយ៉ាងណា ស្ថានភាពនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់នៅតំបន់ផ្សេងៗចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា។

សម្រាប់តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ កណ្តាល និងភ្នំពេញ នឹងមានសីតុណ្ហភាពពី២៤-៣៧°C និងអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី១៥%។

ផ្គររន្ទះនៅតំបន់ខ្ពង់រាប

តំបន់ខ្ពង់រាបដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ នឹងមានសីតុណ្ហភាពពី២៥-៣៦°C និងភ្លៀងគ្របដណ្តប់លើផ្ទៃដី២០%។

ចំណែកតំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ នឹងមានសីតុណ្ហភាពពី២៤-៣៦°C និងភ្លៀងគ្របដណ្តប់លើផ្ទៃដី១៥% ដោយរលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ។

តំបន់មាត់សមុទ្រកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយមស្នើឱ្យប្រជាជនត្រូវប្រុងប្រយ័ត្ន និងទទួលយកព័ត៌មាននេះជាប្រយោជន៍។

administrator

Related Articles