ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដើម និងធ្វើកិច្ចសន្យាអប់រំណែនាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំណែនាំក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនអោយមានតទៅទៀត។

សមត្ថកិច្ចនគរបាលបានឲ្យទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង សមត្ថកិច្ចបានដាក់គោលដៅប្រចាំការគ្រប់កន្លែង ដើម្បីថែរក្សាការពារសុវត្ថិភាពរបស់បងប្អូនភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

ដោយ៖ សុថាន
