ស្ត្រីជាឆ្អឹងខ្នងសង្គម ការចូលរួមមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ
ភ្នំពេញ៖ ការចូលរួមរបស់ស្ត្រីមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ ដោយមានសន្តិភាពគឺមានអ្វីគ្រប់យ៉ាង ក្រោមម្លប់សន្តិភាពដែលឋានៈស្ត្រីត្រូវបានលើកកំពស់។ លោកស្រី កែវ រ័ត្នតារា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ត្រីនិងក្មេងស្រីមានឱកាសសិក្សាច្រើន ហើយសិស្សស្រីក៏ជាសិស្សរើនពូកែផងដែរ។ ស្ត្រីអាចបំពេញការងារ រកប្រាក់ចំណូលបានយ៉ាងច្រើន ដើម្បីចិញ្ចឹមគ្រួសារ។ “ស្ត្រីជាសសៃឈាមនិងជាឆ្អឹងខ្នងរបស់សង្គមជាតិ។ រាជរដ្ឋាភិបាលបានគាំទ្រយ៉ាងពេញទំហឹងចំពោះស្ត្រី ក្នុងការងារចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ” លោកស្រី កែវ…
