ព័ត៌មានជាតិ

កម្ពុជាចូលជាសមាជិកអង្គការអន្តរជាតិត្រួតពិនិត្យសោធននិវត្តន៍ ជាមួយសមាជិកជាង៧០ប្រទេស

ទីក្រុងប៉ារីស – បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិកភាពជាផ្លូវការក្នុងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នាថ្ងៃទី៣ មីនា ២០២៦។ នេះជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា។ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលដឹកនាំគណៈប្រតិភូកម្ពុជា បានបង្ហាញថា ការចូលជាសមាជិកនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាពជាងមុន។…

ប្រតិភូយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិបានរៀបចំឱ្យប្រតិភូយោធាបរទេសចំនួន ១២ប្រទេស ដែលប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ទីតាំងនេះជាកន្លែងដែលទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ការចុះពិនិត្យនេះក៏ដើម្បីពិនិត្យស្ថានការណ៍ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមានចាប់ពីថ្ងៃទី២៧ ធ្នូ ២០២៥។ យោងតាមក្រសួងការពារជាតិ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដើម្បីធានាសន្តិភាព…

ជាង ៨ខែប្រយុទ្ធ! ទីតាំងឆបោកអនឡាញជាង ២០០កន្លែង រួមទាំងកាស៊ីណូត្រូវបិទខ្ទប់ ជួយសង្រ្គោះជនរងគ្រោះរាប់រយនាក់

ភ្នំពេញ៖ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលជាង ៨ខែ បានទទួលជោគជ័យយ៉ាងធំធេង ដោយបានបិទខ្ទប់ទីតាំងពាក់ព័ន្ធជាង ២០០កន្លែង និងជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថា យុទ្ធនាការដ៏ស៊ីជម្រៅនេះបានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញនៅទូទាំងរាជធានី-ខេត្ត។ ក្នុងចំណោមជនពាក់ព័ន្ធមានជនជាតិផ្សេងៗពី ២៦ សញ្ជាតិ។ ទីតាំងដែលត្រូវបិទខ្ទប់រួមមានកាស៊ីណូ និងកន្លែងប្រព្រឹត្តអំពើឆបោកផ្សេងៗទៀត។ សមត្ថកិច្ចកំពុងបន្តគ្រប់គ្រងទីតាំងទាំងនេះ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

គ្រាប់មីនស្គរសម័យសង្គ្រាមត្រូវបានរកឃើញនៅដីចម្ការក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់នៅក្នុងដីចម្ការមួយកន្លែង នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ គ្រាប់យុទ្ធភ័ណ្ឌនេះត្រូវបានរកឃើញនៅចំណុចដីចម្ការឈ្មោះ “តុញ” ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានអះអាងថា នេះជាគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមក។ បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ករណីនេះបង្ហាញពីគ្រោះថ្នាក់ដែលនៅសេសសល់ពីសម័យសង្គ្រាមនៅតែមាននៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា។

អាជ្ញាធរសៀមរាបបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសម៉ាស៊ីនកែច្នៃឈើខុសច្បាប់ក្នុង៣ឃុំ

ខេត្តសៀមរាប៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ។ ក្នុងឱកាសនោះ លោកអភិបាលរងបានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ដោយបញ្ជាក់ថា បើចង់បន្តធ្វើអាជីវកម្ម ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងតាមច្បាប់ និងប្រើឈើស្របច្បាប់តែប៉ុណ្ណោះ។ កន្លងមក…

សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រែក្លាយទិវានារីអន្តរជាតិទៅជាថ្ងៃជួយសង្គ្រោះជនភៀសសឹក និងអ្នករបួស

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យថ្នាក់ដឹកនាំស្ត្រីទាំងអស់ប្រែក្លាយទិវានារីអន្តរជាតិ៨មីនា ពីថ្ងៃរីករាយដើរលេងកម្សាន្ត ទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យខេត្តជួរមុខ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការអំពាវនាវនេះក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១៥ នៅថ្ងៃទី០៤មីនា២០២៦។ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី…

ក្រសួងការងារ និង UNDP រួមគ្នាពង្រឹងប្រព័ន្ធសន្តិសុខសង្គម ដើម្បីការពារប្រាក់សន្សំកម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានពង្រឹងកិច្ចសហការរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតកម្ពុជា។ ក្នុងជំនួបដ៏សំខាន់នាព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico…

រថយន្តដឹកអេតចាយបើកបញ្ច្រាសទិសត្រូវម៉ូតូហុងដាបុកយ៉ាងខ្លាំង បណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់នៅកំបូល

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយមានរថយន្តដឹកអេតចាយបើកបញ្ច្រាសទិសត្រូវម៉ូតូហុងដាបុកយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង៥៤នាទី នៅពេលដែលបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកអេតចាយពេញព្រៀប ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទាំងបញ្ច្រាសទិសដៅចរាចរណ៍។ បន្ទាប់មកស្រាប់តែមានម៉ូតូហុងដាឌ្រីម បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ធ្វើដំណើរផ្លូវត្រង់ក៏ជ្រុលទៅបុកពីមុខពេញទំហឹង។ ជនរងគ្រោះទី១មានឈ្មោះ បូង សីហា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសបែកមាត់ បាក់ធ្មេញ…

ពិភពលោកសម្លឹងមកមើលមហាសន្និបាតចិន ក្នុងបរិបទភូមិសាស្ត្រនយោបាយប្រែប្រួល

ភ្នំពេញ៖ អ្នកវិភាគសង្គមឈ្មោះល្បីលោកបណ្ឌិត កៅ មុយថង បានចែងថា ពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) នីតិកាលទី១៤ ដែលនឹងរៀបចំឡើងក្នុងខែមីនានេះ។ លោកបណ្ឌិត កៅ មុយថង បានថ្លែងកាលពីថ្ងៃទី៣ ខែមីនា ថា ក្នុងបរិបទភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួលយ៉ាងខ្លាំង និងស្ថានភាពអសន្តិសុខសកលដ៏ស្មុគស្មាញ មហាសន្និបាតនេះនឹងជះឥទ្ធិពលយ៉ាងសំខាន់ទៅលើតុល្យភាពអំណាចសកល។ ចំណុចសំខាន់ៗដែលពិភពលោកកំពុងតាមដានមាន៖ ១.…

ស្រវឹងស្រាខឹងរឿងថយរថយន្តកិនជើង បុរសដាល់បែកកញ្ចក់ឡានរួចវាយប្រពន្ធអ្នកបើកបរ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនក្រោយពីដាល់កញ្ចក់រថយន្តគេបណ្ដាលឲ្យបែក ហើយថែមទាំងវាយទៅលើស្ត្រីម្នាក់ជាប្រពន្ធអ្នកបើកបររថយន្ត បណ្តាលឱ្យរងរបួសមុខ។ ករណីហិង្សាដោយចេតនានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនេះ បានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យដៃដលដែលឃាត់ខ្លួនបានមានឈ្មោះ ជូ ថារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងជោរ។…