ព័ត៌មានជាតិ

រថយន្ត ALPHARD បើកលឿនជ្រុលឆ្លងគន្លងបុកម៉ូតូពីមុខ បណ្តាលឲ្យនារី២នាក់របួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១៥១ ក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នៅពេលដែលរថយន្តម៉ាក ALPHARD បើកជ្រុលល្បឿនបានបុកចំពីមុខម៉ូតូ បណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់។ តាមការរាយការណ៍ នាពេលម៉ោង ១០:១៥នាទីយប់ នារីរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូម៉ាក GPX Popz ផ្លាកលេខ ភ្នំពេញ 1LT-4526…

យោធាថៃបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ការបំពានទឹកដីកម្ពុជា

ខេត្តពោធិ៍សាត់៖ យោធាថៃបានបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ជាក់ស្ដែង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ…

ក្រុមសង្កេតការណ៍អាស៊ានប្តូរវេនដឹកនាំ ចុះសង្កេតព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រុមសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្រោមការដឹកនាំថ្មីពីប្រទេសហ្វីលីពីន បន្តពីម៉ាឡេស៊ី។ យោងតាមសេចក្តីប្រកាសពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ការចុះសង្កេតការណ៍នេះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ មីនា ២០២៦ វេលាម៉ោង ៨:២៥នាទីព្រឹក នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ក្រុមសម្របសម្រួល…

អាកាសធាតុក្តៅហើយស្ងួតពេញប្រទេស មាត់សមុទ្រអាចមានភ្លៀងធ្លាក់ខ្លះៗ

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយព្យាករថា របបខ្យល់មូសុងឦសាននឹងបន្តប៉ះពាល់ដល់ប្រទេសយើង។ ស្ថានភាពនេះនឹងធ្វើឱ្យអាកាសធាតុមានលក្ខណៈស្ងួតក្តៅចាប់ពីថ្ងៃទី២៩ ដល់ទី៣១ មីនា។ តាមការព្យាករណ៍៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី ២៤°C ទៅ ៣៦°C ដោយខ្យល់បក់ពីទិសឦសាន និងបូព៌…

សត្វដំរីដ៏កម្រ បង្ហាញខ្លួនឆ្លងផ្លូវជាតិលេខ៤ៈ នៅខេត្តកោះកុង

ខេត្តកោះកុង៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ៤ៈ បានភ្ញាក់ផ្អើលនឹងទស្សនីយភាពដ៏កម្រ នៅពេលដែលសត្វដំរីមួយក្បាល បានដើរកាត់ផ្លូវដ៏សំខាន់នេះ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ៈ ដែលជាផ្លូវសំខាន់ភ្ជាប់ក្រុងកោះកុង។ លោក ឈិត រតនៈ អ្នកនាំពាក្យសាលាខេត្តកោះកុង បានបញ្ជាក់ពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។ ខេត្តកោះកុង ត្រូវបានគេស្គាល់ថាជាខេត្តសំបូរដោយធនធានធម្មជាតិ ដែលមានព្រៃទឹកជ្រោះ ភ្នំព្រែក…

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅស្តុបណតប្រ៊ីត បណ្ដាលឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងររវាងរថយន្តពីរគ្រឿងដែលបុកគ្នាពេញទំហឹងនៅចំណុចស្តុបណតប្រ៊ីត កាលពីព្រឹកឡើងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៤ព្រឹក នៅចំណុចស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការអះអាងពីប្រភពនៅកន្លែងកើតហេតុ គេឃើញមានរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ លេខសម្គាល់ភ្នំពេញ 2U 9872 បើកក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ២០០៤។ នៅពេលមកដល់ចំណុចកើតហេតុ…

ទូតជប៉ុនចុះពិនិត្យព្រំដែនខេត្តពោធិ៍សាត់ សន្យាបន្តគាំទ្រសន្តិភាព

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបញ្ជាក់ពីការចូលរួមរបស់ទីប្រឹក្សាអមស្ថានទូត លោក Matsuda Junsaku ក្នុងដំណើរចុះពិនិត្យទីតាំងជាក់ស្ដែងទាក់ទងនឹងស្ថានការណ៍ព្រំដែននៅខេត្តពោធិ៍សាត់។ នៅថ្ងៃទី២៧ ខែមីនា លោក Matsuda បានចូលរួមដំណើរទស្សនកិច្ចដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសិក្សាស្ថានការណ៍ព្រំដែនដោយផ្ទាល់។ រដ្ឋាភិបាលជប៉ុនបានសន្យាថានឹងបន្តខិតខំប្រឹងប្រែងតាមវិធានការផ្សេងៗ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងតាមព្រំដែន។ ជប៉ុននឹងសហការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ និងបន្តផ្ដល់ជំនួយក្នុងទម្រង់ផ្សេងៗ។ ការចុះពិនិត្យផ្ទាល់នេះបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុនចំពោះសន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែនកម្ពុជា។…

ប៉ូលីសកណ្ដាលស្ទឹងចាប់ជនសង្ស័យ ២នាក់ រឹបអូសថ្នាំញៀនមេតំហ្វេតាមីន ២៥ក្រាម ដែលលួចផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន

ខេត្តកណ្តាល – កម្លាំងប៉ូលីសប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានចុះប្រតិបត្តិការស្ទាក់ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនដែលលួចផ្ញើតាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២៦។ ការប្រតិបត្តិការនេះបានធ្វើឡើងនៅសាខាផ្សារដើមអំពិល ក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ទម្ងន់ ២៥.០៣ក្រាម។ ជនសង្ស័យទីមួយឈ្មោះ ឆេន រតនា…

កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួនយុវជន២នាក់បង្កភាពរំខានសង្គមដោយបង្ហោះម៉ូតូរំខាន

ខេត្តកំពង់ស្ពឺ៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនយុវជនពីរនាក់ក្រោយពីពួកគេបង្កភាពរំខានសង្គមតាមផ្លូវសាធារណៈ។ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនយុវជនទាំងពីរនាក់នេះ ដោយពួកគេបានបង្ហោះម៉ូតូធ្វើឲ្យមានសំឡេងរំខាន និងបង្កភាពរញេរញ៉ៃតាមផ្លូវសាធារណៈ។ ការប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ នៅវេលាម៉ោង១:២០នាទីយប់ ថ្ងៃទី២៥ ខែមីនា កម្លាំងនគរបាលយុត្តិធម៌បានឃាត់ខ្លួនយុវជនទាំងពីរនាក់នៅតាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់រកាធំ ក្រុងច្បាមន។ យុវជនទាំងពីរនាក់មានឈ្មោះថា…

ជនជួលផ្ទះផឹកសុីខឹងសម្លាប់ម្ចាស់ផ្ទះដោយកាំបិតក្នុងភ្នំពេញ

ភ្នំពេញ៖ ឧទ្ធរណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលជនជួលផ្ទះម្នាក់បានយកកាំបិតចុងស្រួចដេញចាក់សម្លាប់ម្ចាស់ផ្ទះដែលជាបុរសវ័យចំណាស់។ យោងតាមប្រភពព័ត៌មានពីអ្នកភូមិបានឱ្យដឹងថា ជនសង្ស័យជាអ្នកជួលបន្ទប់ស្នាក់នៅជាមួយប្រពន្ធនិងកូនរយៈពេលជិត១០ឆ្នាំមកហើយ។ ជនសង្ស័យតែងតែផឹកសុីហើយស្រែកឡូឡារំខានដល់អ្នកជួលបន្ទប់ក្បែរគ្នា។ ម្ចាស់ផ្ទះបានដើរទៅប្រាប់ជាច្រើនដងឱ្យកុំឱ្យមាត់ឡូឡាពេក។ នៅពេលកើតហេតុ ជនសង្ស័យបានផឹកសុីស្រែកឡូឡាម្តងទៀត ធ្វើឱ្យម្ចាស់ផ្ទះដើរទៅប្រាប់ម្តងទៀត។ នេះធ្វើឱ្យជនសង្ស័យកើតកំហឹង រត់ទៅទាញកាំបិតចុងស្រួចដេញចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតត្រង់ពោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។…