ព័ត៌មានជាតិ

សិស្សសាលា២នាក់រងរបួសស្រាលក្រោយម៉ូតូបុករថយន្តកុងតឺន័រនៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ និងម៉ូតូសិស្សសាលាចំនួន២នាក់ បណ្ដាលឲ្យពួកគេរងរបួសស្រាល នៅលើកំណាត់ផ្លូវលេខ៤១ ចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងដែលជិះដោយសិស្សសាលាចំនួន២នាក់ កំពុងធ្វើដំណើរតាមដងផ្លូវលេខ៤១។ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានប៉ះទង្គិចយ៉ាងពេញទំហឹងជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យសិស្សទាំងពីរនាក់ដួលរងរបួសស្រាល…

កម្លាំងអាវុធហត្ថបាត់ដំបង និងប៉ៃលិន សហការគ្នាឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូឆ្លងដែនខេត្ត

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម។ ជំហានដំបូង វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង…

លោក ឃួង ស្រេង បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងការអនុវត្តអនុក្រិត្យលេខ០៣ ដើម្បីទប់ស្កាត់បទល្មើស Scam Online

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាជាបន្ទាន់ឱ្យអភិបាលខណ្ឌទាំង១៤ បន្តចុះតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពក្នុងមូលដ្ឋានរបស់ខ្លួន ដោយពង្រឹងការផ្សព្វផ្សាយអនុក្រិត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងការអនុវត្តអនុក្រិត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី១៣…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អតីតយុទ្ធជន និងនិវត្តជនជាង១៧៧ពាន់នាក់កំពុងទទួលប្រាក់សន្តិសុខសង្គមប្រចាំខែពីរដ្ឋ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ក្នុងសារលិខិតអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ឧសភា ២០២៦ ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន និងនិវត្តជនសរុប ១៧៧,២៨១នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។

លោក សុខ ឥសាន លើកឡើង១០ចំណុចសំខាន់ៗទាក់ទងនឹងកម្ពុជា ថ្កោលទោសការវាយប្រហារពីក្រុមប្រឆាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សុខ ឥសាន បានលើកយកមកនិយាយពីបញ្ហាសំខាន់ៗចំនួន១០ ទាក់ទងនឹងកម្ពុជា ដោយផ្តោតលើការរិះគន់ពីក្រុមអតីតបុគ្គលិកវិទ្យុអាស៊ីសេរី និងបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោក សុខ ឥសាន បានថ្កោលទោសចំពោះក្រុមអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលគ្មានការងារធ្វើបន្ទាប់ពីលោកប្រធានាធិបតីត្រាំកាត់ផ្តាច់ថវិកា បានបង្កើតកម្មវិធីវាយប្រហារមកលើផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ លោកបានចោទសួរថា ក្រុមអ្នកប្រឆាំងដែលចោទប្រកាន់ថាឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាភ្ជាប់ចំណងគ្រួសារតែបក្សពួក…

ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ប្រគល់ម៉ូតូល្បាត និងដាក់ទិសដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្មេងទំនើង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្តប្រចាំខែឧសភា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ និងនាយផ្នែកសេនាធិការនៃវរៈការពារព្រំដែនគោកលេខ៦០៧ ព្រមទាំងអធិការ អធិការរង និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦…

អតីតព្រះសង្ឃ១អង្គត្រូវបានចាប់ផ្សឹកក្រោយរំលោភក្មេងស្រីអាយុ១៣ឆ្នាំនៅស្វាយជ្រំ

ខេត្តស្វាយរៀង៖ អតីតព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈបានសម្រេចលើអនីតិជនអាយុត្រឹមតែ១៣ឆ្នាំ នៅក្នុងស្រុកស្វាយជ្រំ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា នៅវេលាម៉ោង ១៥និង១០នាទីរសៀល ថ្ងៃកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ប្តឹងចោទទៅលើព្រះសង្ឃព្រះនាម…

ណាហ្គាវើលដ៍ ប្រវត្តិសាស្ត្រថ្មី៖ ឈ្នះ៤ពានរង្វាន់ ESG លើកទី១៨ បន្តពង្រឹងការទទួលខុសត្រូវសង្គម

ភ្នំពេញ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការទទួលខុសត្រូវសង្គម និងបរិស្ថាន ក្រោយទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) លើកទី១៨ ឆ្នាំ២០២៦ នាទីក្រុងបាងកក ប្រទេសថៃ។ ពានរង្វាន់ទាំងនោះរួមមាន៖ ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរវិទ្យាល័យឥន្ទ្រទេវី ដណ្ដើមបានពានជើងឯកវិទ្យាល័យលើកទី៥

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរដល់វិទ្យាល័យឥន្ទ្រទេវី ដែលបានដណ្ដើមពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ប្រចាំឆ្នាំ២០២៥-២០២៦។ លោកបានថ្លែងថា អ្នកចូលរួមប្រមាណ ៨ពាន់នាក់…

ប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគ្នាដោយសារប្រចណ្ឌសង្សារ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងករណីហិង្សាដោយចេតនា ដែលកើតចេញពីទំនាស់ពាក្យសម្ដី ដោយសារប្រចណ្ឌសង្សារ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣:២០ ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ESCAPE ផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ជនសង្ស័យទាំង ៥នាក់…