លោក សុខ ឥសាន លើកឡើង១០ចំណុចសំខាន់ៗទាក់ទងនឹងកម្ពុជា ថ្កោលទោសការវាយប្រហារពីក្រុមប្រឆាំង

លោក សុខ ឥសាន លើកឡើង១០ចំណុចសំខាន់ៗទាក់ទងនឹងកម្ពុជា ថ្កោលទោសការវាយប្រហារពីក្រុមប្រឆាំង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សុខ ឥសាន បានលើកយកមកនិយាយពីបញ្ហាសំខាន់ៗចំនួន១០ ទាក់ទងនឹងកម្ពុជា ដោយផ្តោតលើការរិះគន់ពីក្រុមអតីតបុគ្គលិកវិទ្យុអាស៊ីសេរី និងបញ្ហាព្រំដែនកម្ពុជា-ថៃ។

រូបភាពពាក់ព័ន្ធ

លោក សុខ ឥសាន បានថ្កោលទោសចំពោះក្រុមអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ដែលគ្មានការងារធ្វើបន្ទាប់ពីលោកប្រធានាធិបតីត្រាំកាត់ផ្តាច់ថវិកា បានបង្កើតកម្មវិធីវាយប្រហារមកលើផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានចោទសួរថា ក្រុមអ្នកប្រឆាំងដែលចោទប្រកាន់ថាឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាភ្ជាប់ចំណងគ្រួសារតែបក្សពួក គឺដូចជាការវាយប្រហារមកលើលោកត្រាំដែរ ដែលបានយកកូន និងកូនប្រសារមកធ្វើការនៅក្នុងសេតវិមាន។

លោក សុខ ឥសាន បានបន្តថា ក្រុមអ្នកប្រឆាំងតែងតែអះអាងថាខ្លួនចេះគិតគូរផលប្រយោជន៍ជាតិ ប៉ុន្តែពួកគេបែរជារត់ចោលស្រុកទៅវិញ។ លោកបញ្ជាក់ថា មានតែក្រុមអ្នកស្នេហាជាតិពិតប្រាកដទេដែលឈរជើងក្នុងស្រុក។

ទាក់ទងនឹងបញ្ហាព្រំដែន លោក សុខ ឥសាន បានចោទប្រកាន់ថា សៀម (ថៃ) ជាមជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យាដ៏ធំនៅអាស៊ី ហើយសកម្មភាពកម្ចាត់ឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យានៅតាមខ្សែរព្រំដែន គ្រាន់តែជាលេសឈ្លានពានទឹកដីកម្ពុជាប៉ុណ្ណោះ។

លោកបានបញ្ចប់ដោយការចោទប្រកាន់ថា សៀមពូកែផ្សាយព័ត៌មានបំផ្លើសបង្កាច់បង្ខូចកម្ពុជា ខណៈដែលខ្លួនឯងស្អុយឈ្មោះ ប៉ុន្តែប្រើល្បិចចោទប្រកាន់កម្ពុជាវិញ។

administrator

Related Articles