ព័ត៌មានអន្ដរជាតិ

ថៃបន្តវាយប្រហារព្រំដែន ទោះបីត្រាំអះអាងបានសម្របសម្រួលបទឈប់បាញ់

ភ្នំពេញ – នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសបន្តសកម្មភាពយោធាតាមបណ្តោយព្រំដែនជាមួយកម្ពុជា ទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាបានសម្របសម្រួលបទឈប់បាញ់ថ្មីក៏ដោយ។ លោកអានុទីនបានច្រានចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់ថា៖ «ថៃនឹងបន្តធ្វើសកម្មភាពយោធារហូតដល់យើងមានអារម្មណ៍ថាគ្មានការបង្កគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនទៀត»។ ការអះអាងរបស់លោកអានុទីននេះបានធ្វើឡើងបន្ទាប់ពីលោកត្រាំបានប្រកាសកាលពីថ្ងៃសុក្រថា លោកបានជជែកជាមួយលោកអានុទីន និងសម្ដេច…

អាល្លឺម៉ង់ចោទរុស្ស៊ីវាយប្រហារតាមអ៊ីនធឺណិត និងជ្រៀតជ្រែកការបោះឆ្នោតអាល្លឺម៉ង់

អាល្លឺម៉ង់បានចោទប្រកាន់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរពីបទវាយប្រហារតាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោតទូទៅរបស់ខ្លួនកាលពីខែកុម្ភៈ២០២៤។ ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសថា មានភស្តុតាងច្បាស់លាស់បង្ហាញថា ក្រុមហាក់កឺរដែលដឹកនាំដោយសេវាស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី GRU បានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសអាល្លឺម៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសបានពន្យល់ថា៖ “យើងមានភស្តុតាងច្បាស់លាស់ថា ក្រុម APT28 ឬ Fancy Bear ដែលជាផ្នែកនៃ GRU បានធ្វើការវាយប្រហារនេះ។ ពួកគេក៏បានព្យាយាមជះឥទ្ធិពលលើលទ្ធផលការបោះឆ្នោតអាល្លឺម៉ង់ផងដែរ។” ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីនៅប៊ែរឡាំងបានបដិសេធយ៉ាងខ្លាំងនូវការចោទប្រកាន់ទាំងអស់នេះ…

អាសន្ន! អត្តពលិកថៃ ៨ រូប ពុលអាហារ ត្រូវដឹកជញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ ក្នុងអំឡុងស៊ីហ្គេម

ព្រឹត្តិការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅពេលយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តឈុនបុរី នៅពេលដែលអត្តពលិកជម្រើសជាតិថៃចំនួន ៨ នាក់ (ស្ត្រី ២ នាក់ និងបុរស ៦ នាក់) បានជួបប្រទះនឹងរោគសញ្ញាពុលអាហារយ៉ាងធ្ងន់ធ្ងរ។ អត្តពលិកទាំងនោះបានបង្ហាញអាការៈឈឺពោះខ្លាំង ក្អួតចង្អោរ វិលមុខ និងមានរាគរូស…

ពូទីនគាំទ្រម៉ាឌូរ៉ូខ្លាំង ខណៈអាមេរិកចាប់នាវាប្រេងវ៉េណេស៊ុយអេឡា

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥។ ការគាំទ្រនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធលើទីក្រុងការ៉ាកាស រួមទាំងការចាប់យកនាវាដឹកប្រេងដែលស្ថិតក្រោមទណ្ឌកម្មនៅឯនាយសមុទ្រវ៉េណេស៊ុយអេឡា។ យោងតាម Al Jazeera វិមានក្រឹមឡាំងបានលើកឡើងថា លោកពូទីន បានសម្តែង «សាមគ្គីភាពជាមួយប្រជាជនវ៉េណេស៊ុយអេឡា» និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកម៉ាឌូរ៉ូ ក្នុងការ«ការពារផលប្រយោជន៍ជាតិ…

អានុទីនប្រឆាំងដូណាល់ត្រាំ បដិសេធកិច្ចព្រមព្រៀងឈប់បាញ់ជាមួយកម្ពុជា

ក្រោយពីលោក ដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយអានុទីន ឆាន់វីរៈគុល ប្រធានាធិបតីអាមេរិកបានបង្ហោះសារលើ Truth Social នារំលងអធ្រាត្រថ្ងៃសៅរ៍ទី១៣ធ្នូ ២០២៥ ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់។ ពិសេស លោក ត្រាំ បានផ្តល់យុត្តិធម៌ដល់កម្ពុជា ដោយបញ្ជាក់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួស គឺជាឧទ្ទវហេតុ…

រដ្ឋមន្ត្រីការបរទេសថៃឈឺចាប់ព្រោះការលើកឡើងរបស់ត្រាំដែលហៅការជាន់មីនថា ‘ឧបទ្ទវហេតុ’

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបង្ហាញការខកចិត្តជាសាធារណៈលើកដំបូងចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានហៅការជាន់មីនរបស់ទាហានថៃកន្លងមក ជាត្រឹមតែជា «ឧបទ្ទវហេតុ (accident)» នៅក្នុងការបង្ហោះតាមបណ្តាញសង្គមកាលពីយប់ថ្ងៃសុក្រ។ តាមរយៈការចេញផ្សាយខ្លីមួយរបស់សារព័ត៌មានខាវសុតរបស់ថៃ នៅល្ងាចថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការបរទេសថៃ បានលើកឡើងថា ការបង្ហោះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ…

ឥណ្ឌាបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការខូចខាតប្រាសាទព្រះវិហារ ដោយសារទង្វើរបស់ថៃ

ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ។ កាសែត Hindustan Times បានចេញផ្សាយកាលពីថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ដែលនិយាយថា៖ «យើងទទួលបានរបាយការណ៍ទាក់ទងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិរក្សនៅប្រាសាទព្រះវិហារ អំឡុងការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ រាល់ការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធអភិរក្ស គឺជារឿងអកុសល និងជាបញ្ហាដែលត្រូវព្រួយបារម្ភ»។ ជុំវិញរឿងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជានិងថៃវិញ…

ថៃប្រើ F-16 វាយបំផ្លាញស្ពានមេទឹក ដែលជាជំនួយចិន នៅព្រំដែនកម្ពុជា

ភ្នំពេញ៖ កងទ័ពថៃបានទទួលស្គាល់ថា ពិតជាបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានមេទឹក ដែលជាជំនួយរបស់ប្រទេសចិន នៅព្រំដែនខេត្តពោធិ៍សាត់។ យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ដើម្បីទម្លាក់គ្រាប់បែកលើស្ពានជ័យជំនះ…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើឲ្យកម្ពុជា-ថៃឈប់បាញ់ភ្លាមៗ ប្រើផ្កាយរណបអាមេរិកស្វែងរកការពិត

ភ្នំពេញ – នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានស្នើសុំឲ្យភាគីទាំងពីរឈប់ការបាញ់គ្នាភ្លាមៗ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ តាមសារដែលបានបង្ហោះលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបង្ហាញថា៖ «ក្រោយកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald…

ប្រជាជនថៃរៀបចំពិធីសុំសន្តិភាពនៅបាងកក ទាមទារបញ្ឈប់សង្គ្រាមព្រំដែន

នៅរសៀលថ្ងៃសៅរ៍ទី១៣ ធ្នូ ២០២៥ ប្រជាជនថៃនឹងរៀបចំពិធីជួបជុំគ្នានៅទីក្រុងបាងកក ដើម្បីសុំសន្តិភាពក្នុងសង្គ្រាមព្រំដែនដែលកំពុងបន្តរវាងថៃនិងកម្ពុជា។ តាមការផ្សាយរបស់ Khaosod ពិធីនេះដឹកនាំដោយក្រុមពលកម្មសង្គមនិយម នឹងប្រព្រឹត្តិទៅនៅម៉ោង៣:០០រសៀលនៅចំណុចប្រសព្វ Pathum Wan នៃមជ្ឈមណ្ឌលសិល្បៈនិងវប្បធម៌បាងកក និងម៉ោង៤:៣០រសៀលនៅសាកលវិទ្យាល័យ Srinakharinwirot ក្បែរតំបន់ Asoke។ ក្នុងពិធីនេះនឹងមានការថ្លែងសុន្ទរកថាពីសំណាក់បុគ្គលលេចធ្លោ និងការអុជទៀនដើម្បីកាន់ទុក្ខឧទ្ទិសដល់អ្នកបាត់បង់ជីវិត។ ក្រុមអ្នករៀបចំទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ និងចាប់ផ្តើមកិច្ចចរចាតាមរយៈវេទិកាអាស៊ានដែលមានលោកអាន់វ៉ា…