រុស្ស៊ីរិះគន់អាមេរិក ដោយអះអាងថា ‘ខ្ជះខ្ជាយពេលវេលា’ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយអះអាងថា វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនគឺខុសឆ្គង និងប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃទី២៧ ខែមីនា ថា៖ «យើងកំពុងខ្ជះខ្ជាយពេលវេលា ហើយក្រុមហ៊ុនអាមេរិកក៏ដូចជាក្រុមហ៊ុនរបស់យើង កំពុងបាត់បង់ប្រាក់ចំណេញដែលពួកគេអាចរកបាន»។ ការលើកឡើងរបស់លោក Peskov បានកើតឡើងក្នុងពេលដែលទីក្រុងមូស្គូបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមស្តារសេដ្ឋកិច្ចឡើងវិញជាមួយសហរដ្ឋអាមេរិក ទោះបីជាមានអរិភាពជាបន្តបន្ទាប់ក៏ដោយ។ ចំណែកលោក…
