ព័ត៌មានអន្ដរជាតិ

ត្រាំត្រៀមបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ក្រោយបទឈប់បាញ់ជិតដួលរលំ

បន្ទាប់ពីប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ ប្រកាសថាបទឈប់បាញ់ជាមួយទីក្រុងតេហេរ៉ង់កំពុងស្ថិតក្នុងស្ថានភាព«សង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ» ស្រាប់តែប្រភពផ្ទៃក្នុងពីជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបង្ហើបឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមបើកការវាយប្រហារអាកាសលើអ៊ីរ៉ង់ជាថ្មី។ ប្រភពចំនួន៣ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅ CNN នៅថ្ងៃអង្គារទី១២ខែឧសភាឆ្នាំ២០២៦ថា លោកត្រាំកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះការចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ីរ៉ង់ម្តងទៀត ហើយការវាយប្រហារថ្មីនេះនឹងតម្រង់លើគោលដៅនៅសល់២៥%ដែលមន្ទីរបញ្ចកោណកំណត់ ប៉ុន្តែការវាយប្រហារលើមុនមិនទាន់ទទួលបានជោគជ័យ។ យោងតាមប្រភពដដែល លោកត្រាំក៏នឹងចាប់អនុវត្តឡើងវិញនូវ«គម្រោងសេរីភាព» ដែលជាប្រតិបត្តិការរំដោះកប៉ាល់ពាណិជ្ជកម្មចេញពីច្រកសមុទ្រ Hormuz។ ពាក់ព័ន្ធផែនការទាំងប៉ុន្មានខាងលើ លោកត្រៀមនឹងជួបជាមួយក្រុមអ្នកជំនាញផ្នែកយុទ្ធសាស្រ្តនិងសន្តិសុខជាតិក្នុងពេលដ៏ខ្លីខាងមុខដើម្បីសម្រេច។ ព័ត៌មាននេះកើតឡើងបន្ទាប់ពីលោកត្រាំនិយាយថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាព«សង្គ្រោះបន្ទាន់យ៉ាងធ្ងន់ធ្ងរ»…

កូរ៉េខាងត្បូងតាមរកភាគីវាយប្រហារនាវានៅច្រក Hormuz ឲ្យទទួលខុសត្រូវ

កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារលើនាវាដឹកទំនិញដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េ កាលពីដើមខែនេះ នៅច្រកសមុទ្រ Hormuz និងបានប្រកាសថា ខ្លួនមានផែនការឆ្លើយតបវិញ នៅពេលដែលប្រភពនៃអ្នកវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីវិមានប្រធានាធិបតីម្នាក់បាននិយាយថា អ្នកជំនាញបានធ្វើកោសល្យវិច័យបឋមលើការខូចខាតនៅផ្នែកខាងក្រោយនាវា ដែលការវាយប្រហារនោះបានបង្កឲ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា។ មន្ត្រីរូបនេះបានបញ្ជាក់ថា នាវាឈ្មោះ «Nam»…

ភាពអត់ឃ្លានគំរាមកំហែងមនុស្ស៤៥លាននាក់ទៀត បើជីកសិកម្មនៅជាប់គាំងច្រក Hormuz ផុតរដូវដាំដុះ

ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ព្រមានថា មនុស្សរាប់សិបលាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ប្រសិនបើជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ ចំពេលដែលកសិករនៅទូទាំងពិភពលោកកំពុងដាំដុះដំណាំ។ អ៊ីរ៉ង់បានធ្វើឱ្យច្រកយុទ្ធសាស្រ្តហ័រមូសជាប់គាំង ដើម្បីសងសឹកចំពោះសង្គ្រាមចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខានដល់ពាណិជ្ជកម្មជីដ៏សំខាន់ ព្រោះជីមួយភាគបីរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកនេះ។ លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាកម្មគម្រោងអង្គការសហប្រជាជាតិ…

លាតត្រដាង! រវាងកូវីដ-១៩ និងវីរុសហាន់តា មួយណាសាហាវជាងគេ? អ្នកជំនាញឆ្លើយហើយ!

កាលពីដើមឡើយ កូវីដ-១៩ ត្រូវបានអ្នកវិទ្យាសាស្ត្រព្រមានថាកាចសាហាវខ្លាំង និងមានរោគសញ្ញាដូចផ្តាសាយ។ ឥឡូវនេះ ពិភពលោកកំពុងតាមដានជំងឺថ្មីមួយទៀតគឺ វីរុសហាន់តា ដែលអ្នកជំនាញក៏ព្រមានកុំឲ្យច្រឡំនឹងជំងឺផ្តាសាយដែរ។ តើរវាងមេរោគទាំងពីរនេះ មួយណាកាចសាហាវជាង? យោងតាម Clinikk បើវាស់លើកម្រិតគ្រោះថ្នាក់ដល់ជីវិត វីរុសហាន់តាកាចសាហាវជាងឆ្ងាយ! ប្រភេទ HPS ដែលឃើញនៅអាមេរិក មានអត្រាស្លាប់រហូត ៣៨-៤០% ពោលគឺអ្នកឆ្លង…

Palantir ផ្គត់ផ្គង់ AI របស់អាមេរិកឲ្យអ៊ីស្រាអែល ប្រើស៊ើបការណ៍និងវាយប្រហារគ្រប់ជម្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យាវិភាគទិន្នន័យយក្សរបស់អាមេរិក Palantir កំពុងពង្រីកឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល តាមរយៈការផ្គត់ផ្គង់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) សម្រាប់ស៊ើបការណ៍សម្ងាត់ និងកំណត់គោលដៅវាយប្រហារ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ បច្ចេកវិទ្យារបស់ Palantir ត្រូវបានដាក់ពង្រាយក្នុងតំបន់ហ្គាហ្សា លីបង់ និងប្រតិបត្តិការទាក់ទងនឹងអ៊ីរ៉ង់ តាមរយៈកម្មវិធី Gotham, វេទិកាបញ្ញាសិប្បនិម្មិត…

មេដឹកនាំក្រុមហ៊ុនយក្សអាមេរិកជិះកន្ទុយយន្តហោះ ត្រាំ ទៅចិន ចរចាពាណិជ្ជកម្មរាប់ពាន់លានដុល្លារ

វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុនយក្សលំដាប់ពិភពលោកដូចជា លោក អេឡុន ម៉ាសក៍ (Tesla, SpaceX), ធីម ឃុក (Apple), លោក Larry Culp (GE Aerospace) និងលោក Kelly Ortberg (Boeing) នឹងរួមដំណើរជាមួយប្រធានាធិបតីអាមេរិក…

សម្តីគំរាមរបស់ប្រធានសភាអ៊ីរ៉ង់ទៅកាន់អាមេរិក៖ ត្រៀមខ្លួនផ្តល់មេរៀនដល់អ្នកឈ្លានពាន

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Galibaf បានប្រកាសកាលពីថ្ងៃចន្ទទី១១ ខែឧសភា ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសលោក បានត្រៀមខ្លួនរួចជាស្រេចដើម្បី «ផ្ដល់មេរៀន» ដែលមិនអាចបំភ្លេចបាន​ដល់អ្នកឈ្លានពានណាមួយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា បទឈប់បាញ់ក្នុងតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នបំផុត។ សារព័ត៌មាន Anadolu…

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល៣នាក់ និងក្រុមហ៊ុន៩ ពាក់ព័ន្ធនឹងការដឹកប្រេងអ៊ីរ៉ង់ទៅចិន

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល៣នាក់ និងក្រុមហ៊ុនចំនួន៩ រួមមានក្រុមហ៊ុន៤នៅហុងកុង ៤នៅអារ៉ាប់រួម និង១នៅអូម៉ង់ ចំពោះការជួយដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសចិន។ ចំណាត់ការនេះធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅចិន ដោយគេរំពឹងថាលោកនឹងជំរុញឱ្យចិនដាក់សម្ពាធលើអ៊ីរ៉ង់។ ក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ទណ្ឌកម្មនេះផ្តោតលើបុគ្គល និងក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីបទជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លក់ និងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនបិទបាំងមុខ។ លោក…

វ៉េណេស៊ុយអេឡា បដិសេធមិនក្លាយជា «រដ្ឋទី៥១» របស់អាមេរិក ខណៈត្រាំស្រមៃចង់បាន

ទោះបីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងពីក្តីស្រមៃចង់បញ្ចូលវ៉េណេស៊ុយអេឡាជារដ្ឋទី៥១ ក៏ដោយ ក៏រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះបានប្រកាសបដិសេធយ៉ាងដាច់អហង្ការ។ តាមការផ្សាយរបស់ The Hill កាលពីថ្ងៃទី១១ ឧសភា អ្នកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងឡាអេថា ប្រជាជាតិនេះតែងតែឱ្យតម្លៃបំផុតលើឯករាជ្យភាព និងវីរភាពរបស់ដូនតា ដូច្នេះការក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក…

លោក ត្រាំ ដឹកនាំ Elon Musk និង Tim Cook ចរចារកស៊ីយក្សនៅចិន

នៅក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានទៅតែម្នាក់ឯងនោះទេ ប៉ុន្តែលោកបាននាំយកមេដឹកនាំក្រុមហ៊ុនយក្សៗរបស់អាមេរិកចំនួន ១៦រូប ទៅជាមួយផងដែរ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន UPI កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សេតវិមាន បានបញ្ចេញបញ្ជីឈ្មោះអ្នកជំនួញខ្លាំងៗទាំងនោះ ដែលក្នុងនោះរួមមានទាំង…