សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល៣នាក់ និងក្រុមហ៊ុន៩ ពាក់ព័ន្ធនឹងការដឹកប្រេងអ៊ីរ៉ង់ទៅចិន

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើបុគ្គល៣នាក់ និងក្រុមហ៊ុន៩ ពាក់ព័ន្ធនឹងការដឹកប្រេងអ៊ីរ៉ង់ទៅចិន

រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល៣នាក់ និងក្រុមហ៊ុនចំនួន៩ រួមមានក្រុមហ៊ុន៤នៅហុងកុង ៤នៅអារ៉ាប់រួម និង១នៅអូម៉ង់ ចំពោះការជួយដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ប្រទេសចិន។

ទណ្ឌកម្មអាមេរិក

ចំណាត់ការនេះធ្វើឡើងត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅចិន ដោយគេរំពឹងថាលោកនឹងជំរុញឱ្យចិនដាក់សម្ពាធលើអ៊ីរ៉ង់។

ក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ទណ្ឌកម្មនេះផ្តោតលើបុគ្គល និងក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ពីបទជួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លក់ និងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសចិនតាមរយៈក្រុមហ៊ុនបិទបាំងមុខ។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ បានថ្លែងថា៖ «ក្រសួងរតនាគារនឹងបន្តកាត់ផ្តាច់របបអ៊ីរ៉ង់ ចេញពីបណ្តាញហិរញ្ញវត្ថុដែលខ្លួនប្រើប្រាស់ដើម្បីអនុវត្តសកម្មភាពភេរវកម្ម និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនមានស្ថិរភាព»។

ក្រសួងការបរទេសអាមេរិកក៏បានប្រកាសផ្តល់រង្វាន់រហូតដល់១៥លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលជួយរំខានដល់បណ្តាញហិរញ្ញវត្ថុរបស់ IRGC។

administrator

Related Articles