ព័ត៌មានអន្ដរជាតិ

រន្ធត់! អ្នកគង្វាលចៀមរកឃើញ​មូលដ្ឋានទ័ពសម្ងាត់​អ៊ីស្រាអែលនៅ​អ៊ីរ៉ាក់ ប្រើវាយ​អ៊ីរ៉ង់តាមអាកាស

អ៊ីស្រាអែលបានបង្កើត​មូលដ្ឋាន​យោធា​សម្ងាត់​មួយ​នៅ​វាល​ខ្សាច់​ក្នុង​ទឹកដី​អ៊ីរ៉ាក់ មុន​ពេលផ្ទុះ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ក្នុង​គោល​បំណង​ផ្តល់​ការការពារ​ផ្លូវ​អាកាស​សម្រាប់ប្រតិបត្តិការរបស់ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយ​ប្រហារ​ទី​ក្រុង​តេហេរ៉ង់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​កាសែត Wall Street Journal ។ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន AFP ផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ចលនា​សម្ងាត់​នោះ​កើតឡើង​កាលពីខែកុម្ភៈកន្លង​ទៅ ដោយ​មូលដ្ឋាន​នៅ​ខេត្ត Anbar មាន​កងកម្លាំងពិសេស អង្គភាពស្វែងរក និងជួយ​សង្គ្រោះ​អ៊ីស្រាអែលបង្កើត​ឡើង​…

ភ្លើងឆាបឆេះកង់យន្តហោះតួកគីពេលចុះចតនៅនេប៉ាល់ អ្នកដំណើរ២៧៦នាក់រួចជីវិតត្រឹមត្រូវ

នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ បានកើតឡើងនូវហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅឯព្រលានយន្តហោះអន្តរជាតិ Tribhuvan ប្រទេសនេប៉ាល់ ខណៈដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីអ៊ែរឡាញ បានឆាបឆេះកង់ផ្នែកខាងក្រោមភ្លាមៗ ក្រោយពេលចុះចតដល់ដី។ យោងតាមសារព័ត៌មាន AnewZ ហេតុការណ៍នេះបានបង្កឱ្យមានការរំខានដល់ប្រតិបត្តិការហោះហើរទាំងមូល ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់ចេញទៅអន្តរាគមន៍ភ្លាមៗ។ ក្រោមស្ថានភាពអាសន្ន អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញតាមច្រកទ្វារអាសន្នយ៉ាងប្រញាប់ប្រញាល់ ខណៈកងកម្លាំងពន្លត់អគ្គិភ័យបានខិតខំបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះនៅត្រង់កង់យន្តហោះ។ លោក Raj…

តម្លៃទុរេននៅចិនធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយការផ្គត់ផ្គង់ពីអាស៊ីអាគ្នេយ៍កើនឡើងខ្លាំង

តម្លៃផ្លែទុរេន ដែលធ្លាប់ជាផ្លែឈើប្រណីតនៅចិន បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារការផ្គត់ផ្គង់ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍ បន្ទាប់ពីបណ្ដាញភស្តុភារត្រូវបានកែលម្អយ៉ាងប្រសើរ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ (ប្រហែល ២៩ ដុល្លារ) ក្នុងមួយគីឡូក្រាម ប៉ុន្តែឥឡូវនេះតម្លៃបានថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួបានផ្សាយថា នៅផ្សារបោះដុំទីក្រុងគុនមីង ខេត្តយូណាន ទុរេនពូជថៃ Monthong…

វិបត្តិថាមពលប៉ះពាល់ធ្ងន់! នាយករដ្ឋមន្ត្រីឥណ្ឌាសុំពលរដ្ឋពន្យារពេលរៀបការក្រៅប្រទេស និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃប្រេង

សង្គ្រាមមជ្ឈិមបូព៌ា នៅមិនទាន់បញ្ចប់ ខណៈពិភពលោកកំពុងរងគ្រោះដោយវិបត្តិថាមពល ប្រេងសាំង និងហ្គាសឡើងថ្លៃខ្លាំង។ ឥឡូវនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានដាក់ចេញវិធានការសំខាន់ៗ ដោយប្រកាសឲ្យពលរដ្ឋសន្សំសំចៃប្រេង ចៀសវាងការរៀបអាពាហ៍ពិពាហ៍នៅបរទេស និងធ្វើការពីផ្ទះ។ ថ្លែងក្នុងពិធីជួបជុំនៅទីក្រុង Hyderabad កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក…

សមរភូមិការទូតក្ដៅ! ត្រាំ-ស៊ី ជួបមុខនៅប៉េកាំង​ រុករកពាណិជ្ជកម្ម រ៉ែកម្រ និងវិបត្តិអ៊ីរ៉ង់

ប៉េកាំង៖ មេដឹកនាំសកលលោកកំពុងត្រៀមខ្លួនសម្រាប់ជំនួបកំពូលមួយដែលគេរំពឹងថានឹងកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោកឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងជួបមុខគ្នានៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ក្នុងកិច្ចប្រជុំដ៏ក្ដៅគគុកមួយ ដែលផ្ដោតជាសំខាន់លើបញ្ហាពាណិជ្ជកម្ម រ៉ែដ៏កម្រ និងវិបត្តិនានាក្នុងតំបន់ ជាពិសេសបញ្ហាអ៊ីរ៉ង់។ លោក ត្រាំ គ្រោងធ្វើដំណើរទៅដល់រាជធានីចិននៅថ្ងៃពុធ ខណៈកិច្ចពិភាក្សាទ្វេភាគីនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ។…

ម៉ាក្រុងបដិសេធដាក់ពង្រាយទ័ពឯកតោភាគីនៅច្រក Hormuz ដោយគ្មានការយល់ព្រមពីអ៊ីរ៉ង់

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានច្រានចោលរាល់លទ្ធភាពនៃការដាក់ពង្រាយកងទ័ពជើងទឹកបារាំងជាឯកតោភាគីនៅច្រកសមុទ្រ Hormuz ដោយគ្មានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ជាមុននោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី រួមជាមួយប្រធានាធិបតីកេនយ៉ា លោក William Ruto លោក ម៉ាក្រុង បានបញ្ជាក់ថា បារាំង«មិនដែលមានគម្រោង»បញ្ជូនកងទ័ពជើងទឹកទៅកាន់ច្រកសមុទ្រដ៏យុទ្ធសាស្ត្រនេះដោយឯកតោភាគីឡើយ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា បារាំងត្រៀមខ្លួនជួយសម្រួលដល់ការចាប់ផ្ដើមឡើងវិញនូវចរាចរណ៍នាវាចរណ៍នៅច្រកសមុទ្រ ក្រោមកិច្ចសហការជាមួយអ៊ីរ៉ង់។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានចេញការព្រមានយ៉ាងតឹងរ៉ឹងប្រឆាំងនឹងវត្តមានកងទ័ពជើងទឹកបារាំង…

ពូទីន ថ្លែងថា គ្មានភាគីណាចង់បានសង្គ្រាម រុស្ស៊ីត្រៀមសម្របសម្រួលជម្លោះអាមេរិក-អ៊ីរ៉ង់

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចេញមុខថ្លែងទស្សនៈយ៉ាងច្បាស់លាស់ថា ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ដោយសារតែគ្មានភាគីណាមួយអាចទទួលបានផលចំណេញពីសង្គ្រាមនេះឡើយ។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍រវាងមហាអំណាចទាំងពីរ កំពុងឡើងកម្ដៅខ្លាំងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នាថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៦។…

អ៊ីរ៉ង់បដិសេធផែនការសន្តិភាពអាមេរិក ទាមទារដណ្តើមយកច្រកសមុទ្រហ័រមូសវិញ

ទីក្រុងតេហេរ៉ង់បានផ្ញើសារបដិសេធផែនការសន្តិភាពរបស់អាមេរិក និងដាក់សំណើតបវិញយ៉ាងក្តៅគគុក ដោយទាមទារឱ្យសហរដ្ឋអាមេរិកសងជំងឺចិត្តចំពោះការខូចខាតកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថាខ្លួនត្រូវតែមានអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស។ ក្រៅពីការទាមទារអធិបតេយ្យភាពលើផ្លូវទឹក អ៊ីរ៉ង់ក៏ឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញ និងបញ្ចេញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្រៅប្រទេសមកវិញ។ ភាគីអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថាខ្លួនមិនអាចទទួលយកផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ បានឡើយ ព្រោះវាជាការបង្ខំឱ្យអ៊ីរ៉ង់ឱនក្បាលតាមការទាមទារដែល«ហួសហេតុពេក»។ ដោយឡែក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ភ្លាមៗថាចម្លើយរបស់អ៊ីរ៉ង់គឺ«មិនអាចទទួលយកបានជាដាច់ខាត»…

ប្រេងពិភពលោកហក់៣ដុល្លារ ក្រោយអាមេរិក-អ៊ីរ៉ង់បែកការចរចាសន្តិភាព

តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ៣ ដុល្លារក្នុងមួយបារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេង Brent កើនឡើង ៣,១៨ ដុល្លារ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៧ កន្លះព្រឹក…

អ៊ីរ៉ង់​ព្រមាន​អង់គ្លេស-បារាំង​រឹង​រូស​ពេល​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​Hormuz​​

ក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់​បាន​ចេញ​សារ​ព្រមាន​យ៉ាង​ខ្លាំង​ទៅ​កាន់​ចក្រភពអង់គ្លេស និង​បារាំង កាលពី​ថ្ងៃ​អាទិត្យ​ថា កង​កម្លាំង​ប្រដាប់​អាវុធរបស់​ខ្លួន​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​និង​ភ្លាមៗ ចំពោះ​នាវា​ចម្បាំង​ណា​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​ឡុងដ៍​បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​តំបន់​នេះ។ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម X ថា៖ «យើង​សូម​រំឭក​ពួកគេថា ទាំង​ក្នុង​សម័យ​សង្គ្រាម​និង​សន្តិភាព មាន​តែ​សាធារណរដ្ឋ​អ៊ីរ៉ង់​ប៉ុណ្ណោះ​ ដែល​អាច​បង្កើត​សន្តិសុខ​នៅ​ក្នុង​ច្រក​សមុទ្រ​នេះ​បាន»។ គួរ​បញ្ជាក់​ថា…