អ៊ីរ៉ង់បដិសេធផែនការសន្តិភាពអាមេរិក ទាមទារដណ្តើមយកច្រកសមុទ្រហ័រមូសវិញ

អ៊ីរ៉ង់បដិសេធផែនការសន្តិភាពអាមេរិក ទាមទារដណ្តើមយកច្រកសមុទ្រហ័រមូសវិញ

ទីក្រុងតេហេរ៉ង់បានផ្ញើសារបដិសេធផែនការសន្តិភាពរបស់អាមេរិក និងដាក់សំណើតបវិញយ៉ាងក្តៅគគុក ដោយទាមទារឱ្យសហរដ្ឋអាមេរិកសងជំងឺចិត្តចំពោះការខូចខាតកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថាខ្លួនត្រូវតែមានអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស។

Iran-US tensions

ក្រៅពីការទាមទារអធិបតេយ្យភាពលើផ្លូវទឹក អ៊ីរ៉ង់ក៏ឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញ និងបញ្ចេញទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្រៅប្រទេសមកវិញ។ ភាគីអ៊ីរ៉ង់បានបញ្ជាក់ច្បាស់ថាខ្លួនមិនអាចទទួលយកផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ បានឡើយ ព្រោះវាជាការបង្ខំឱ្យអ៊ីរ៉ង់ឱនក្បាលតាមការទាមទារដែល«ហួសហេតុពេក»។

ដោយឡែក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ភ្លាមៗថាចម្លើយរបស់អ៊ីរ៉ង់គឺ«មិនអាចទទួលយកបានជាដាច់ខាត» ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើងវិញ។ បើទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នដែលសម្របសម្រួលដោយប៉ាគីស្ថានក៏ដោយ ក៏ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដហាក់មិនទាន់ឈានដល់ចំណុចព្រមព្រៀងឡើយ៕

administrator

Related Articles