ព័ត៌មានអន្ដរជាតិ

រន្ធត់! មេរោគ Norovirus វាយប្រហារអ្នកដំណើរជាង ១០០នាក់លើនាវាទេសចរណ៍ Caribbean Princess នៅអាមេរិក ខណៈ WHO ព្រមានពី Hantavirus ដ៏កាចសាហាវ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានចេញសេចក្តីប្រកាសដ៏តក់ស្លុតមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា មានមនុស្សជាង ១០០នាក់បានធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ Norovirus លើនាវាទេសចរណ៍ Caribbean Princess របស់ក្រុមហ៊ុន Princess Cruises។ ការផ្ទុះជំងឺនេះកើតឡើងក្នុងពេលដែលអង្គការសុខភាពពិភពលោក (WHO) កំពុងតែព្រមានជាសកលអំពីការរីករាលដាលនៃមេរោគ Hantavirus ដ៏កម្រ និងគ្រោះថ្នាក់បំផុត ដែលកំពុងវាយប្រហារលើនាវាទេសចរណ៍មួយគ្រឿងផ្សេងទៀត…

Netanyahu ចោទចិនជួយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈ IAEA ព្រមានថាទីក្រុងតេអេរ៉ង់មានសារធាតុផលិតគ្រាប់បែកបរមាណូបាន ១០គ្រាប់

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ដោយផ្ទាល់ថា ប្រទេសចិន គឺជាអ្នកនៅពីក្រោយការជួយជ្រោមជ្រែងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ CBS លោក Netanyahu បានអះអាងថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់គ្រឿងបង្គុំបច្ចេកវិទ្យាសម្រាប់ការផលិតមីស៊ីលរបស់អ៊ីរ៉ង់…

ជំនួបនៅប៉េកាំង៖ លោក ត្រាំ ដាក់សម្ពាធឱ្យលោក ស៊ី ជិនពីង ផ្តាច់ជំនួយអ៊ីរ៉ង់

នៅក្នុងសប្តាហ៍នេះ ភ្នែកពិភពលោកកំពុងសម្លឹងមើលដំណើរទស្សនកិច្ចដ៏សំខាន់រយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន របៀបវារៈក្តៅៗមួយដែលលោក ត្រាំ នឹងលើកយកទៅជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះគឺការដាក់សម្ពាធឲ្យទីក្រុងប៉េកាំងបញ្ឈប់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ កន្លងមក…

ភ័យរន្ធត់! កប៉ាល់ទេសចរណ៍ MV Hondius ប្រឈម Hantavirus ជម្លៀសទេសចរអស់សល់តែនាវិក ៣០នាក់

កប៉ាល់ទេសចរណ៍ប្រណីត MV Hondius ដែលកំពុងផ្ទុះជំងឺ Hantavirus ដ៏សាហាវបានចូលចតនៅកំពង់ផែ Granadilla កោះ Tenerife ប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃទី១០ ឧសភា ដើម្បីជម្លៀសអ្នកដំណើរ និងនាវិកមួយចំនួន។ អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា អ្នកដំណើរទាំងអស់គ្មានសញ្ញាឆ្លងមេរោគទេ ប៉ុន្តែត្រូវបានធ្វើតេស្ត និងដឹកទៅកាន់ព្រលានយន្តហោះវិញ។ សមាជិកនាវិកចំនួន ៣០…

ល្អគ្រប់គុណ! ត្បូងទទឹមធំជាងគេ​មិន​ធ្លាប់​មាន ទម្ងន់​១១,០០០​ការ៉ាត់ ត្រូវ​បាន​រក​ឃើញ​នៅ​មីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានចេញផ្សាយដំណឹងរំភើប នៅថ្ងៃទី៨ ឧសភា ថាគេបានរកឃើញត្បូងទទឹមយក្សទម្ងន់ ១១,០០០ ការ៉ាត់ (ប្រមាណ ២.២គីឡូក្រាម) ដែលជាត្បូងដ៏កម្រ និងធំបំផុតមួយមិនធ្លាប់មាន នៅក្នុងប្រទេសដែលល្បីខាងសម្បូរត្បូងមានតម្លៃបំផុតក្នុងលោក។ យោងតាមកាសែតរដ្ឋ Global New Light of Myanmar លោក Min Aung…

ស្រក់ទឹកភ្នែក! អ្នកឡើងភ្នំសិង្ហបុរី២នាក់ ត្រូវបានប្រកាសថាស្លាប់កប់ក្រោមភ្នំភ្លើងផ្ទុះនៅឥណ្ឌូណេស៊ី

អ្នកឡើងភ្នំជនជាតិសិង្ហបុរីពីរនាក់ ដែលបានបាត់ខ្លួនត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងការផ្ទុះភ្នំភ្លើង Dukono ក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាម The Straits Times ផ្សាយនៅថ្ងៃទី១០ ខែឧសភា ស្រង់សម្តីប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងប្រទេសឥណ្ឌូណេស៊ី។ ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះមិនទាន់អាចរកឃើញសាកសពរបស់ពួកគេនៅឡើយទេ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ព្រោះតែភ្លៀងធ្លាក់ខ្លាំង។ លោក Iwan Ramdani ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះ…

នាយករដ្ឋមន្ត្រីថ្មីហុងគ្រីសន្យាផ្លាស់ប្តូរ ប៉ុន្តែផ្លូវនៅវែងឆ្ងាយ និងពុំងាយស្រួលទេ

ប្រព័ន្ធនយោបាយហុងគ្រីរកឃើញការផ្លាស់ប្តូរជាផ្លូវការ បន្ទាប់ពីលោក Peter Magyar អាយុ ៤៥ ឆ្នាំ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Viktor Orban ដែលកាន់អំណាចអស់ ១៦ ឆ្នាំ។ លោកដឹកនាំគណបក្ស Tisza កណ្តាលស្តាំនិយម មានទំនោរទៅរកសហគមន៍អឺរ៉ុប និងឈ្នះការបោះឆ្នោតដាច់លើគណបក្សលោក Orban…

ពូទីន ប្រកាសសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន «ជិតដល់ទីបញ្ចប់» រួចរៀបចំជួបហ្សេឡេនស្គី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹង «ឈានដល់ទីបញ្ចប់» ហើយលោកបានសម្តែងឆន្ទៈត្រៀមខ្លួនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៅក្នុងប្រទេសទីបី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។ ការលើកឡើងដូចនេះរបស់លោក ពូទីន កើតឡើងពេលធ្វើអត្ថាធិប្បាយទៅកាន់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានសន្យាជ័យជម្នះនៅអ៊ុយក្រែន ក្នុងក្បួនដង្ហែរទិវាជ័យជម្នះដែលមានការរឹតបន្តឹងសន្តិសុខខ្លាំងបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីដើមឆ្នាំ២០២២។ យោងតាម Al…

ត្រាំប្រកាសឈប់បាញ់ ៣ថ្ងៃ រុស្ស៊ី-អ៊ុយក្រែន នឹងដោះដូរឈ្លើយសឹក ១០០០នាក់ម្ខាង

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភ្ញាក់ផ្អើលពីបទឈប់បាញ់រយៈពេល ៣ថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ ម្ខាង ១០០០នាក់។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី ៨ ឧសភា លោកត្រាំបានសរសេរថា បទឈប់បាញ់នឹងអនុវត្តនៅថ្ងៃទី ៩,…

រុស្ស៊ីប្រារព្ធខួបជ័យជម្នះដោយសុវត្ថិភាព តែមេដឹកនាំពិភពលោកចូលរួមតិចតួច

ក្បួនដង្ហែរព្យុហយាត្រាយោធាដ៏ធំមួយដើម្បីរំលឹកខួបលើកទី៨១ឆ្នាំ នៃជ័យជម្នះរបស់សហភាពសូវៀតលើកងទ័ពណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ បានធ្វើឡើងនៅទីក្រុងមូស្គូ ដោយមិនមានការរំខានពីភាគីអ៊ុយក្រែន ស្ថិតក្រោមបទឈប់បាញ់ជាឯកតោភាគីរបស់រុស្ស៊ី។ ស្ថិតក្រោមបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដោយមានវត្តមានអតីតយុទ្ធជនជាច្រើន ភ្ញៀវ និងមេដឹកនាំបរទេសបានមើលក្បួនដង្ហែរពីវេទិកាត្រួតពិនិត្យកណ្តាលនៅលើទីលានក្រហម។ ការរៀបចំក្បួនព្យុហយាត្រាយោធាឆ្នាំនេះហាក់មិនសូវអ៊ឹកធឹក ដូចការរំឭកខួបទី៨០ឆ្នាំកាលពីឆ្នាំមុនទេ ដោយសារវត្តមានមេដឹកនាំពិភពលោកតិចតួច ខណៈកាលពីឆ្នាំមុនមានវត្តមានមេដឹកនាំចិន លោក ស៊ី ជីនពីង មេដឹកនាំកូរ៉េខាងជើង…