លោក ត្រាំ ផ្ទុះកំហឹង ស្តីបន្ទោសសារព័ត៌មានអាមេរិក «ក្បត់ជាតិ» រឿងរាយការណ៍ពីអ៊ីរ៉ង់
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយចោទប្រកាន់ស្ថាប័នសារព័ត៌មានអាមេរិកមួយចំនួនថាជា «ជនក្បត់ជាតិ» ខណៈដែលពួកគេផ្សាយព័ត៌មានអំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់។ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៣ ខែឧសភា លោក ត្រាំ បានរិះគន់ចំពោះរបាយការណ៍ដែលអះអាងថា អ៊ីរ៉ង់នៅសេសសល់មីស៊ីលប្រហែល ៧០% នៃចំនួនមុនសង្គ្រាម។ លោកហៅអ្នកសារព័ត៌មានទាំងនោះថាជា…
