លោក ត្រាំ ផ្ទុះកំហឹង ស្តីបន្ទោសសារព័ត៌មានអាមេរិក «ក្បត់ជាតិ» រឿងរាយការណ៍ពីអ៊ីរ៉ង់

លោក ត្រាំ ផ្ទុះកំហឹង ស្តីបន្ទោសសារព័ត៌មានអាមេរិក «ក្បត់ជាតិ» រឿងរាយការណ៍ពីអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយចោទប្រកាន់ស្ថាប័នសារព័ត៌មានអាមេរិកមួយចំនួនថាជា «ជនក្បត់ជាតិ» ខណៈដែលពួកគេផ្សាយព័ត៌មានអំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់។

នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៣ ខែឧសភា លោក ត្រាំ បានរិះគន់ចំពោះរបាយការណ៍ដែលអះអាងថា អ៊ីរ៉ង់នៅសេសសល់មីស៊ីលប្រហែល ៧០% នៃចំនួនមុនសង្គ្រាម។ លោកហៅអ្នកសារព័ត៌មានទាំងនោះថាជា «មនុស្សកំសាក» និងកំពុងជួយជ្រោមជ្រែងសត្រូវរបស់អាមេរិក។

លោក ត្រាំ បានសង្កត់ធ្ងន់ថា កម្លាំងយោធាអ៊ីរ៉ង់ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយកងទ័ពជើងទឹកនិងអាកាសរបស់ពួកគេត្រូវបានលិចលង់ និងបាត់បង់អស់។ លោកបានបញ្ជាក់ថា មានតែអ្នកចាញ់ និងមនុស្សល្ងង់ខ្លៅប៉ុណ្ណោះ ដែលអាចប្រឆាំងនឹងកិត្តិយសសហរដ្ឋអាមេរិក។ ការថ្លែងនេះបង្ហាញពីភាពតានតឹងដ៏ខ្លាំងរវាងរដ្ឋបាលលោក ត្រាំ និងបណ្តាញសារព័ត៌មាននានា៕

administrator

Related Articles