ភ្លើងឆេះផ្ទុះនៅព្រលានយន្តហោះសៅប៉ូឡូ អ្នកដំណើរ ១៦៩នាក់ត្រូវគេជម្លៀសជាបន្ទាន់
ប្រេស៊ីល៖ អ្នកដំណើរចំនួន ១៦៩នាក់ ត្រូវបានគេជម្លៀសចេញពីយន្តហោះជាបន្ទាន់ បន្ទាប់ពីមានភ្លើងឆេះផ្ទុះនៅក្នុងព្រលានយន្តហោះអន្តរជាតិសៅប៉ូឡូ ដែលជាព្រលានយន្តហោះធំជាងគេនៅប្រទេសប្រេស៊ីល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែធ្នូ ដោយមិនមានអ្នករងរបួសណាម្នាក់ទេ។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Latam Airlines ដែលមានអ្នកដំណើរចំនួន ១៦៩នាក់ ត្រៀមចេញដំណើរពីព្រលានយន្តហោះសៅប៉ូឡូ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិព័រតូអាឡេហ្គ្រេ នៅភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវបានគេបញ្ឈប់ដំណើរក្រោយពីមានភ្លើងឆេះនៅលើផ្លូវចុះចត។ អាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានបញ្ជាក់ថា ភ្លើងឆេះនេះបានកើតឡើងដោយសារសម្ភារៈមួយចំនួននៅលើផ្លូវចុះចតបានឆេះ…
