ប្រធានស៊ីជីនពីងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីយោធាជាន់ខ្ពស់
ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីយោធាជាន់ខ្ពស់បានបើកធ្វើឡើងជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមេសា នៅសកលវិទ្យាល័យការពារជាតិចិន។ ពិធីនេះមានការចូលរួមពីលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។ ក្នុងសុន្ទរកថាគន្លឹះរបស់ខ្លួន លោកស៊ី ជីនពីងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំសំខាន់។ លោកបានអំពាវនាវឱ្យមានការអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្ដីពីការកសាងកងទ័ពដ៏ខ្លាំងក្លាក្នុងយុគសម័យថ្មី។ លោកបានពន្យល់ថា៖ “យើងត្រូវធ្វើការកែតម្រូវចិត្តគំនិត ពង្រឹងការបណ្ដុះបណ្ដាលខាងនយោបាយ និងពង្រឹងការលត់ដំជាលក្ខណៈបដិវត្តន៍ចំពោះក្រុមមន្ត្រីយោធាជាន់ខ្ពស់។ នេះគឺដើម្បីអបអរទទួលខួបមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមរយៈមុខមាត់នយោបាយដ៏ថ្មីស្នាដៃ។” លោកស៊ី…
