ស្រីលង្កាប្រកាសអាសន្នជាថ្មី ទឹកជំនន់សម្លាប់ជីវិតជាង ៦០០នាក់ និងផ្លាស់ទីលំនៅជាង ២២៥,០០០នាក់
ស្រីលង្កា៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសអាសន្នជាថ្មីម្តងទៀតដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងបន្តគំរាមកំហែងប្រទេសនេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយពីភ្លៀងនៅបន្តធ្លាក់ខ្លាំង ធ្វើឱ្យស្ថានភាពទឹកជំនន់ និងបញ្ហាបាក់ដីកាន់តែអាក្រក់ឡើង។ តំបន់ភាគកណ្តាលនៃប្រទេសស្រីលង្កាបានទទួលរងគ្រោះធម្មជាតិអស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយសារឥទ្ធិពលព្យុះស៊ីក្លូនឌីតវ៉ា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) តួលេខអ្នកស្លាប់បានកើនឡើងដល់ ៦០៧នាក់ ខណៈពលរដ្ឋជាង ២២៥,០០០នាក់ត្រូវជម្លៀសចេញពីផ្ទះ និងទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះ។ អ្នកដែលរងផលប៉ះពាល់ដោយប្រយោលមានជាង ២លាននាក់ ដែលបង្ហាញពីទំហំនៃគ្រោះមហន្តរាយនេះ។ រដ្ឋាភិបាលកំពុងបន្តធ្វើការសង្គ្រោះ និងផ្តល់ជំនួយដល់អ្នករងគ្រោះ។ អត្ថបទ៖…
