ភាពតក់ស្លុត! មេរោគ Hantavirus កំពុងរាតត្បាតសកលលោក ក្រោយឆ្លងរាលដាលលើនាវាទេសចរណ៍
អាំស្ទែរដាំ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានឲ្យដឹងថា ប្រទេសនានានៅទូទាំងពិភពលោកកំពុងប្រឹងប្រែងទប់ស្កាត់ និងតាមដានយ៉ាងដិតដល់នូវការរីករាលដាលនៃមេរោគ Hantavirus បន្ទាប់ពីការផ្ទុះឡើងនៅលើនាវាទេសចរណ៍មួយ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងមានការរកឃើញការឆ្លងពីមនុស្សទៅមនុស្សនៅអាហ្រ្វិកខាងត្បូង។ យោងតាមទីភ្នាក់ងារ CNA បានរាយការណ៍ថា មនុស្សបីនាក់ រួមមានប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ក្នុងការផ្ទុះមេរោគ Hantavirus នៅលើនាវា MV…
